អាមេរិក ចាត់ទុក​ឥណ្ឌា ជា​មហាអំណាច​សកល និង​ប្រទេស​នាំមុខ​ក្នុង​តំបន់​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​អន្តរជាតិ​)៖ ក្រសួងការបរទេស​អា​មេ​រិ​ក បានប្រកាស​ស្វាគមន៍​ឥណ្ឌា ក្នុងនាម​ជា​មហាអំណាច​សកល និង​ប្រទេស​នាំមុខគេ ក្នុង​តំបន់​។ អាមេរិក និង​ឥណ្ឌា ក៏​នឹង​សហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត នៅក្នុងពេល​ឥណ្ឌា ចូល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិក​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក បានប្រកាស​ដូច្នេះ មុន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ អាមេរិក​-​ឥណ្ឌា ដែល​នឹង​ធ្វើឡើង នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅ​ទីក្រុង​ញ៉ូ​វ​ដេលី ប្រទេស​ឥណ្ឌា​។​

​កិច្ចប្រជុំ​រវាង​លោក ម៉ៃ ប៉ុ​ម​ភី​អូ រដ្ឋមន្ត្រីការបរទេស និង​លោក ម៉ាក អេ​ស្ព័​រ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោក S Jaishankar និង​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា លោក Rajnath Singh ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ​តំបន់ និង​ការពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក​-​ឥណ្ឌា​។ 

ជំនួប​រដ្ឋមន្ត្រីការបរទេស និង​ការពារជាតិ រវាង​អាមេរិក និង​ឥណ្ឌា នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ គឺជា​កិច្ចប្រជុំ លើក​ទី​៣ គិត​ចាប់ពី​ឆ្នាំ​២០១៨​។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ទេស និង​រដ្ឋមន្ត្រី​ការពារជាតិ អាមេរិក​-​ឥណ្ឌា លើក​ទី​១ ធ្វើឡើង នៅ​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូ​វ​ដេលី ខណៈ​កិច្ចប្រជុំ លើក​ទី​ពីរ បានធ្វើ​ឡើង នៅ​ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី អាមេរិក​-​ឥណ្ឌា ជាការ​បង្ហាញ​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស៊ីជម្រៅ​លើ​បញ្ហា​មួយចំនួន ការបង្កើត​តម្លៃ​រួមគ្នា និង​ការប្តេជ្ញា​លើ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​សេរី និង​បើកចំហ ក្នុង​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក ជាដើម​។​

​អាមេរិក និង​ឥណ្ឌា ក៏បាន​ពង្រឹង​ទំនាក់ទំនង​បន្ថែមទៀត តាមរយៈ​យន្តការ​កិច្ចសន្ទនា​ចតុ​ភាគី (Quad)​។ Quad ជា​សម្ព័ន្ធមិត្ត​យោធា នៅ​អាស៊ី ដែលមាន​ចរិត ជាណា​តូ អាស៊ី រួមមាន​៖ អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​។​ក្រុម​ប្រទេស​ទាំងនេះ នឹងមាន​សមយុទ្ធ​យោធា​រួមគ្នា នៅពេល​ខាងមុខ​៕​

អត្ថបទដែលជាប់ទាក់ទង
គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ទទួល​អំណោយ ជា​ជែ​ល​លាងដៃ ពី​ក្រុមហ៊ុន សា​រ៉ា​យ៉ា ខេ​ម​បូ​ឌា ខូ​ល​អិ​ល​ធី​ឌី
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល៩ខែ
ព័ត៌មានជាតិ
រដ្ឋសភា កំណត់​ថ្ងៃទី​២ ខែវិច្ឆិកា បន្ត​សម័យប្រជុំ​ពេញអង្គ លើក​ទី​៥ នីតិកាល​ទី​៦ ដើម្បី​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម
ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ ទៅដល់​រដ្ឋសភា ហើយ​!
ព័ត៌មានជាតិ
ខ្យល់ព្យុះ​ថ្មី ជះឥទ្ធិពល​តិចតួច មកលើ​កម្ពុជា នៅ​ថ្ងៃទី​២៨-២៩​តុលា
ព័ត៌មានជាតិ
កូ​វីដ​១៩៖ កម្ពុជា រកឃើញ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩ រីឯ​អ្នកដំណើរ​តាម​យន្តហោះ ១០៧ នាក់​ទៀត ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី