សម្តេចប្រធានរដ្ឋសភា សាទរនិងវាយតម្លៃខ្ពស់ពីសមិទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត ប្រទេសសឹង្ហបុរីចប់អាណត្តិ​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ម៉ៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបូរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ បានចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះ សមិទ្ធផល បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតសឹង្ហបូរី ដែលបានធ្វើឲ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជានិងសឹង្ហបុរីមានការរីកចម្រើន ជាលំដាប់ ក្នុងនោះ វិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់សឹង្ហបុរី ដែលបានជួយអភិវឌ្ឍវិស័យធនធានមនុស្សដល់កម្ពុជា ជាពិសេសការបណ្តុះបណ្តាលរយៈពេលខ្លី ដល់មន្រ្តីកម្ពុជា ជិតមួយម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន IAI។

ឯកឧត្តម ម៉ៃខើល តាន់ កេង ស៊ឹង បានថ្លែងអំណរគុណជ្រាលជ្រៅ ដល់សម្តេចប្រធានរដ្ឋសភាបាន អនុញ្ញាតឱ្យឯកឧត្តមបានចូលជម្រាបលា និងបានលើកឡើងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ទ្វេភាគី មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ នៅលើស្ទើគ្រប់វិស័យ មានទំាងវិស័យនយោបាយ វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជនប្រទេសទាំងពីរ។ លើសពីនេះ ទៅទៀត ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែតមានដំណើរការ ទោះបីជា មានការរំខានដោយ បញ្ហាជំងឺកូវីដ-១៩យ៉ាងណាក្តី ។

ឯកអគ្គរដ្ឋទូត បានលើកឡើងថារដ្ឋសភាកម្ពុជានិងសឹង្ហបុរី បានសហការគ្នាយ៉ាងល្អ ទៅវិញទៅមក តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច និង បានគាំទ្រគ្នាទៅវិញទៅមកនៅលើឆាក អន្តរជាតិ តាមរយៈវេទិកាសភានានាដូចជា AIPA និង APPF ជាដើមនោះ។

សម្តេចអគ្គមហាញាចក្រី ហេង សំរិន និងឯកឧត្តមឯកអគ្គរដ្ឋទូត ចប់អាណត្តិមានជំជឿយ៉ាងមុតមាំថា កម្ពុជានិងសិង្ហបុរី ដែលមានទំនាក់ទំនងជា មួយគ្នាតាំងពីឆ្នាំ១៩៦៥ មកនោះ នឹងត្រូវបានបន្តពង្រឹង ពង្រីក និងរីកចម្រើនទៅមុខថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ណែនាំឲ្យនិស្សិតខ្មែរនៅក្រៅប្រទេស ​ហ៊ានឆ្លើយតបរាល់ការចោទសួរពីនយោបាយផ្ទៃក្នុងរបស់កម្ពុជា​
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុក សមវិទ្យា ដឹកនាំគណៈប្រតិភូបេឡាជាតិសន្តិសុខសង្គម​ ចូលរួមគោរពវិញ្ញាណក្ខន្ធឪពុកបង្កើតរបស់ឯកឧត្តម ​ហេង សួរ ដែលទទួលមរណភាព ក្នុងជន្មាយុ៧៦ឆ្នាំ​
ព័ត៌មានជាតិ
ព្រឹទ្ធសភាកម្ពុជាអនុម័តទាំងស្រុង ​លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង​
ព័ត៌មានជាតិ
និស្សិតពេទ្យកម្ពុជាប្រមាណ ​៨០០នាក់ ​បានទៅបន្តការសិក្សានៅប្រទេសបារាំង​ ក្នុងរយៈពេល ២៤ឆ្នាំមកនេះ​
ព័ត៌មានជាតិ
ខណៈនេះ ចរាចរណ៍នៅរង្វង់មូលចោមចៅលែងកកស្ទះដូចមុន ​បន្ទាប់ពីផ្លូវក្រោមដីត្រូវបានប្រើប្រាស់ជាបណ្តោះអាសន្ន​
ព័ត៌មានជាតិ
The Seven Residence Condominium ផ្តល់ជូនកាដូ បន្តោងខ្សែក ពេជ្រ Iphone 12 Pro Max ជាច្រើនគ្រឿង និងរង្វាន់ ដ៍ច្រើនសន្ធឹកសន្ធាប់ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី