ខណៈនេះ ចរាចរណ៍នៅរង្វង់មូលចោមចៅលែងកកស្ទះដូចមុន ​បន្ទាប់ពីផ្លូវក្រោមដីត្រូវបានប្រើប្រាស់ជាបណ្តោះអាសន្ន​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ផ្លូវក្រោមដីអតីតរង្វង់មូលចោមចៅ តភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ធរុស្ស៊ី បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន។ ក្នុងខណៈនេះ

ចរាចរនៅផ្លូវផ្នែកខាងលើប្រសព្វនៃអតីតរង្វង់មូលចោមចៅ កាត់បន្ថយបានការកកស្ទះយ៉ាងច្រើន។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

សូមជម្រាប ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ផ្លូវ​ក្រោម​ដី ចំណុច​ការដ្ឋាន​ស្ពាន​អាកាស​ចោមចៅ​៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋាភិបាលសម្រេចកាត់យកដីទំហំ ​៣០២ហិកតា ​ពីក្រុងតាខ្មៅចូលក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ​
ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា​ ត្រូវបានទទួលស្គាល់លើការចូលរួមកាត់បន្ថយផ្សែងពុល​
ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ណែនាំឲ្យនិស្សិតខ្មែរនៅក្រៅប្រទេស ​ហ៊ានឆ្លើយតបរាល់ការចោទសួរពីនយោបាយផ្ទៃក្នុងរបស់កម្ពុជា​
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុក សមវិទ្យា ដឹកនាំគណៈប្រតិភូបេឡាជាតិសន្តិសុខសង្គម​ ចូលរួមគោរពវិញ្ញាណក្ខន្ធឪពុកបង្កើតរបស់ឯកឧត្តម ​ហេង សួរ ដែលទទួលមរណភាព ក្នុងជន្មាយុ៧៦ឆ្នាំ​
ព័ត៌មានជាតិ
ព្រឹទ្ធសភាកម្ពុជាអនុម័តទាំងស្រុង ​លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង​
ព័ត៌មានជាតិ
និស្សិតពេទ្យកម្ពុជាប្រមាណ ​៨០០នាក់ ​បានទៅបន្តការសិក្សានៅប្រទេសបារាំង​ ក្នុងរយៈពេល ២៤ឆ្នាំមកនេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី