រាជរដ្ឋាភិបាល ត្រៀម​ថវិកា ១៦០​លាន​ដុល្លារ ដើម្បី​ស្តារឡើងវិញ ក្រោយ​គ្រោះទឹកជំនន់​!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បាន​ត្រៀម​ថវិកា ១៦០​លាន​ដុល្លារ ដើម្បី​ស្តារឡើងវិញ ក្រោយ​គ្រោះទឹកជំនន់ ដូចជា ការជួសជុល​ផ្លូវ ស្ពាន និង​ទំនប់ទឹក ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​យើង​មាន​ថវិកា​មួយ ហៅថា ថវិកា​មិនទាន់​បែងចែក​។ នៅក្នុង​ថវិកា​មិនទាន់​បែងចែក​នេះ ក៏មាន​ថវិកាបម្រុង​សម្រាប់​គ្រោះមហន្តរាយ​។ បើ​ថវិកា​ហ្នឹង​អស់ យើង​ក៏​នឹង​បញ្ចេញ​ថវិកា​បន្ថែមទៀត ជាមួយនឹង​គម្រោង​ទម្លាក់​ថវិកា សាច់ប្រាក់​ពលកម្ម ១៦០ លាន​ដុល្លារ​។ ជា​ថវិកា​ប្រយុទ្ធ ដើម្បី​សង្គ្រោះ​ជីវិត លំនឹង​សង្គម​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ ព្រមទាំង​តម្រង់​ឆ្ពោះទៅរក​ការ​ស្តារឡើងវិញ ក្រោយ​កូ​វីដ​១៩»​។​

​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី ៤​ក្រសួង រួមមាន​៖ ក្រសួងកសិកម្ម ក្រសួង​សេដ្ឋកិច្ច ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​រួមគ្នា ស្តារឡើងវិញ នូវ​ផ្លូវ ស្ពាន ទំនប់ទឹក និង​ផ្តល់​ពូជស្រូវ​ដំណាំ​នានា ជូន​ប្រជាកសិករ ដែល​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង នាពេល​ថ្មីៗ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​កុំ​ចាំ​មន្ទីរ​រាយការណ៍ មក​ភ្នំពេញ​។ យើង​ចាត់​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចុះ​ទៅតាម​គោលដៅ​។ កន្លែង​ខ្លះ ត្រូវ​ចាត់​ច្រើន​ក្រុម​ចុះទៅ ពិសេស​នៅ​បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។ កុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង គាត់​លំបាក​មួយ​សា​ហើយ ដោយសារ​ទឹក​លិច ពេលនេះ មក​លំបាក​មួយ​សា​ទៀត ក្រោយ​ទឹក​ស្រក​»។

រីឯគម្រោង​បើកការដ្ឋានសាងសង់​ផ្លូវ​នៅទីរួមខេត្តសៀមរាប ដោយចំណាយ ១៥០លានដុល្លារ ក៏ត្រូវបាន​សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើង​នៅបន្ត​ ដោយនៅខែវិច្ឆិកាខាងមុខ សម្តេចនឹងអញ្ជើញបើកការដ្ឋាន​ បន្ទាប់ពីការសាងសង់ផ្លូវជាច្រើន​ខ្សែ​ នៅខេត្តព្រះសីហនុ៕


អត្ថបទដែលជាប់ទាក់ទង
ខណៈនេះ ចរាចរណ៍នៅរង្វង់មូលចោមចៅលែងកកស្ទះដូចមុន ​បន្ទាប់ពីផ្លូវក្រោមដីត្រូវបានប្រើប្រាស់ជាបណ្តោះអាសន្ន​
ព័ត៌មានជាតិ
The Seven Residence Condominium ផ្តល់ជូនកាដូ បន្តោងខ្សែក ពេជ្រ Iphone 12 Pro Max ជាច្រើនគ្រឿង និងរង្វាន់ ដ៍ច្រើនសន្ធឹកសន្ធាប់ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ
ព័ត៌មានជាតិ
សម្តេចប្រធានរដ្ឋសភា សាទរនិងវាយតម្លៃខ្ពស់ពីសមិទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត ប្រទេសសឹង្ហបុរីចប់អាណត្តិ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាព យុវជន និងសហគ្រិន ក្រោមប្រធានបទ «ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម»
ព័ត៌មានជាតិ
ប្រតិភូរាជរដ្ឋាភិបាល អញ្ជើញត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជម្រាយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី