ប្រតិភូរាជរដ្ឋាភិបាល អញ្ជើញត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជម្រាយ​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ខេត្តកំពង់ឆ្នាំង)៖ ប្រតិភូរាជរដ្ឋាភិបាល ដែលបានអញ្ជើញត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជម្រាយ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ រួមមាន៖ ឯកឧត្តម រង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គិសនីកម្ពុជា ព្រមទាំងលោក ឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា។

មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជម្រាយ ស្ថិតនៅឃុំស្វាយជប់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជរាជអាវុធហត្ថ លើផ្ទៃប្រទេស ដើម្បីប្រែក្លាយជាទីកន្លែងហ្វឹកហ្វឺនកម្លាំងកងរាជអាវុធហត្ថ និងកងទ័ពជើងគោក និងដើម្បីត្រៀមរៀបចំនូវការប្រកួតកីឡាកងទ័ពជើងគោក សម្រាប់ស៊ីហ្គេម ដែលកម្ពុជា ជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
ព្រឹទ្ធសភាកម្ពុជាអនុម័តទាំងស្រុង ​លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង​
ព័ត៌មានជាតិ
និស្សិតពេទ្យកម្ពុជាប្រមាណ ​៨០០នាក់ ​បានទៅបន្តការសិក្សានៅប្រទេសបារាំង​ ក្នុងរយៈពេល ២៤ឆ្នាំមកនេះ​
ព័ត៌មានជាតិ
ខណៈនេះ ចរាចរណ៍នៅរង្វង់មូលចោមចៅលែងកកស្ទះដូចមុន ​បន្ទាប់ពីផ្លូវក្រោមដីត្រូវបានប្រើប្រាស់ជាបណ្តោះអាសន្ន​
ព័ត៌មានជាតិ
The Seven Residence Condominium ផ្តល់ជូនកាដូ បន្តោងខ្សែក ពេជ្រ Iphone 12 Pro Max ជាច្រើនគ្រឿង និងរង្វាន់ ដ៍ច្រើនសន្ធឹកសន្ធាប់ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ
ព័ត៌មានជាតិ
សម្តេចប្រធានរដ្ឋសភា សាទរនិងវាយតម្លៃខ្ពស់ពីសមិទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត ប្រទេសសឹង្ហបុរីចប់អាណត្តិ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាព យុវជន និងសហគ្រិន ក្រោមប្រធានបទ «ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី