សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង លោក ហូរ វ៉ាន់ កុំ​ឲ្យ​បញ្ជា​អ្នក​ក្នុងស្រុក ធ្វើបាតុកម្ម ប្រឆាំង​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ព្រមាន​ចំៗ លើ​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង ​លោក ហូរ វ៉ាន់ ​កុំ​ឲ្យ​បញ្ជា​អ្នក​ក្នុងស្រុក ធ្វើបាតុកម្ម ប្រឆាំង​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​។​

​ជាមួយនឹង​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ច្រានចោល​ជាថ្មី ពី​ការ​លើកឡើងថា មាន​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ឲ្យ​បង្ហាញ​ភស្តុតាង ពី​ការ​អះអាងថា មាន​កងទ័ព​ចិន នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ចំៗ លើ​លោក ហូរ វ៉ាន់ ដែល​សម្តេច​ហៅថា «​អាវ៉ា​ន់​» ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ហើយ​បញ្ជា​ក្រុម​ក្នុងស្រុក ឲ្យ​ធ្វើបាតុកម្ម នៅ​ភ្នំពេញ​។ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ប្រពន្ធ​កូន លោក ហូរ វ៉ាន់ នៅក្នុង​ស្រុក ហើយក៏​កំពុង​រស់នៅ​សុខសាន្ត​ទេ​។​

​សម្តេច​ក៏បាន​លើកឡើង​ដោយមិនចេញឈ្មោះ លើអតីត​តំណាងរាស្ត្ និងមន្ត្រីជាន់ខ្ពស់​រ​គណបក្សប្រឆាំង ដែល​កំពុង​គេចខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស ដែល​មាន​ប្រពន្ធ ជា​អ្នករកស៊ី ដូរ​លុយ​នៅ​ភ្នំពេញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ផ្តាំផ្ញើរ​ទៅ​ប្រពន្ធ​លោក​ហូរ​វ៉ាន់ កុំ​ឲ្យ​ក្លាយជា​អ្នក​ចែក​លុយ​ឲ្យ​ក្រុមបាតុករ​។ បើ​មិន​ដូច្នោះ​ទេ សម្តេច​មិន​លើកលែង​ឲ្យ​ឡើយ​។​

​ជាមួយនឹង​ប្រកាស​ព្រមាន​ដូច្នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ទាញ​ទូរស័ព្ទ​ពី​ក្នុង​ហោ​ប៉ាវ ចាក់​សំឡេង​របស់លោក ហូរ វ៉ាន់ ទាក់ទង​បញ្ជា​មក​សកម្មជន​នៅក្នុង​ប្រទេស ឲ្យ​ធ្វើបាតុកម្ម ហើយ​ថែមលុយ​ឲ្យ​ក្រុមបាតុករ​ក្នុងស្រុក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​លោក ហូរ វ៉ាន់ ជា​មេចោរ បញ្ជា​មក​កូនចោរ​។ ដូច្នេះ​ករណីនេះ សម្តេច​អាច​ចាប់​កូនចោរ នៅក្នុង​ស្រុក​បាន​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេចប្រធានរដ្ឋសភា សាទរនិងវាយតម្លៃខ្ពស់ពីសមិទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត ប្រទេសសឹង្ហបុរីចប់អាណត្តិ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាព យុវជន និងសហគ្រិន ក្រោមប្រធានបទ «ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម»
ព័ត៌មានជាតិ
ប្រតិភូរាជរដ្ឋាភិបាល អញ្ជើញត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជម្រាយ
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ត្រៀម​ថវិកា ១៦០​លាន​ដុល្លារ ដើម្បី​ស្តារឡើងវិញ ក្រោយ​គ្រោះទឹកជំនន់​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី ៤​រូប ជួសជុល​ផ្លូវ ស្ពាន និង​ទំនប់ទឹក ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី