(ភ្នំពេញ)៖ ២ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩។ ពោលគឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅប្រទេសកម្ពុជាយើងទេ។
ក្រសួងសុខាភិបាល បានប្រកាសថា នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺវីរុសកូវីដ សរុបចំនួន ២៨៧នាក់ ( ស្ត្រី ៥៨នាក់ និងបុរស ២២៩នាក់ )។ ក្នុងនោះ មានអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៨៣នាក់ និងមាន ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ៤នាក់ ( បុរសជនជាតិខ្មែរ ម្នាក់ ស្ត្រីជនជាតិខ្មែរម្នាក់ បុរសជនជាតិប៉ូឡូញ ម្នាក់ និងបុរសជនជាតិបារាំង ម្នាក់ )៕




