សម្តេចតេជោ ហ៊ុន សែន៖ ​ក្នុងកាលៈទេសៈនេះ ​យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ផង​ រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ «ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តអញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់គោលដៅទី២ ចំនួន៥ពាន់គ្រួសារ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែតុលានេះ។ 

ក្នុងដំណាក់កាលនៃជម្ងឺកូវីដ១៩នេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាអោយបានល្អ ជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ។ 

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។​ សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល៖ ​មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មី ​និងមិនមានករណីជាសះស្បើយនោះទេ
ព័ត៌មានជាតិ
យុវជន​កម្ពុជា​ចុះទៅ​កាន់​តំបន់​ទេស​ភាព​ព្រៃ​លិច​ទឹក​មេ​គង្គ ​ដើម្បីចូល​រួម​ក្នុង​កិច្ច​ការ​ពារ​សត្វ​ផ្សោត​ដែល​នៅ​សេស​សល់ចំនួន ​៨៩ក្បាល ​
ព័ត៌មានជាតិ
២៤រាជធានីខេត្ត រងការជន់លិច ​លើកលែងតែខេត្តក្រចេះ​ ក្នុងនោះប៉ះពាល់ផ្លូវ ១៨៧ខ្សែប្រវែង​ ៦៦២គីឡូម៉ែត្រ​ និងស្ពាន១០កន្លែង​
ព័ត៌មានជាតិ
អាជ្ញាធរបន្តការងារកាយប្រឡាយ ​និងបើកមុខទឹក រំដោះទឹកភ្លៀងតាមបណ្តាខេត្ត ​ដើម្បីបញ្ជៀសការគំរាមកំហែងពីជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង បង្កើន​ឥទ្ធិពល​ដល់ ២០​រាជធានី​ខេត្ត ហើយ​ប្រជាជន​រងគ្រោះ កើន​ដល់​ជាង ៥៣​ម៉ឺន​នាក់​
ព័ត៌មានជាតិ
កំណត់ត្រាថ្មី! ​សម្បុកសត្វចង្កៀលខ្យងជាងពីរពាន់ត្រូវបានរកឃើញជាលើកដំបូង​ ​នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ​ខេត្តតាកែវ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី