រាជរដ្ឋាភិបាល សន្សំ​បាន​ជាង ៩០០ លាន​ដុល្លារ​អាមេរិក ពី​ការចំណាយ​ថវិកាជាតិ ក្នុង​ឆ្នាំ​២០២០ នេះ ទុក​សម្រាប់​ប្រយុទ្ធ​នឹង​កូ​វីដ​!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ទន្ទឹមនេះ ភាពប្រសើរឡើង នៃ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា  ក៏បានផ្តល់​លទ្ធភាព​ដល់​រាជរដ្ឋាភិបាល ក្នុង​ការធ្វើ​វិចារណ​កម្ម​ចំណាយ​ថវិកា​ឆ្នាំ​២០២០ ចំនួន ២​លើក ដែល​អាចធ្វើឱ្យ​រាជរដ្ឋាភិបាល​សន្សំ​ថវិកា​បាន​សរុប ចំនួន ៣ ៧១៦ ០៥៤ លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ ៩១៨​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ថវិកា​ថ្នាក់ជាតិ​សន្សំ បាន ៦៧៧​លាន​ដុល្លារ​អាមេរិក  សម្រាប់​បំពេញតម្រូវការ​ចំណាយ​ចាំបាច់ ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩  ក៏ដូចជា​ការ​ទប់ទល់​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។​ 

​ដោយឡែក​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវបាន​កាត់បន្ថយ​ចំណាយ ទៅតាម​ការថយចុះ​ចំណូល​ចំនួន ២៤១ លាន​ដុល្លារ​អាមេរិក ដើម្បី​រក្សា​តុល្យភាព​ចំណូល​-​ចំណាយ​ថ្នាក់ក្រោម​ជាតិ​។​

​របាយការណ៍​ខាងលើនេះ ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​បង្ហាញ ក្នុង​សេចក្តីថ្លែងហេតុ លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង​ហិរញ្ញវត្ថុ សម្រាប់​ឆ្នាំ​២០២១ ឬ​ហៅ​កាត់​ថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រជុំពិភាក្សា និង​អនុម័ត នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង
ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដល់​ប្រជាជន កើនឡើង​ជាង ៤៨​ម៉ឺន​នាក់ និង​អ្នកស្លាប់ កើន​ដល់ ៣៩​នាក់​
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី ប្រជុំ​ពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី ចំនួន ៤
ព័ត៌មានជាតិ
ពលរដ្ឋ​កម្ពុជា​ម្នាក់ ត្រូវបាន​រំពឹងថា នឹងមាន​ចំណូល​កើនឡើង​ដល់ ១៧៧១ ដុល្លារ​អាមេរិក នៅឆ្នាំ២០២១​
ព័ត៌មានជាតិ
គ្រប់​សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​សម្រាលកូន​ទាំង​ក្នុង និង​ក្រៅ​ប្រ័ព​ន្ធ មាន​សិទ្ធិ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល
ព័ត៌មានជាតិ
ប​.​ស​.​ស​. ផ្សព្វផ្សាយ​ជាថ្មី​ពី​អត្ថប្រយោជន៍ ដែល​កម្មករ ឬ​បុគ្គលិក​និយោជិត ចូល​ជា​សមាជិក ប​.​ស​.​ស​.
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី បានសម្រេច​អនុម័ត និង​គាំទ្រ​ទាំងស្រុង លើ “​សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១”
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី