យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ជីបម៉ុង បានប្រគល់ថវិកាចំនួន១០ម៉ឺនដុល្លារជូនឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំដោយអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង ក្នុងយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ជីបម៉ុង បានប្រគល់ជូនឯកឧត្តម ហ៊ុន ម៉ាណែត នូវថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករចំនួន២០០តោន ទឹកសុទ្ធ៣០០០កេស ភេសជ្ជៈទឹកក្រូចទាំង៣ រសជាតិ (IZE Cola, IZE Fruit Punch និង IZE Lemon) ចំនួន១០០០កេស និងភេសជ្ជៈប៉ូវកម្លាំង វើក ៥០០កេសដើម្បីយកទៅប្រើប្រាស់សកម្ម មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ជីបម៉ុង ទាំងអស់ដែលបានផ្តួចផ្តើមយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ នៅក្នុងកំឡុងពេលដែលកម្ពុជា កំពុងជួបគ្រោះមហន្តរាយទឹកជំនន់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «យុទ្ធនាការទឹកចិត្តកម្ពុជានេះ” គឺការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ»។

អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ «ការឧបត្ថម្ភជាថវិកា និងសម្ភារៈនៅពេលនេះគឺដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងបច្ចុប្បន្នភាពនៃគ្រោះទឹកជំនន់និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងកងកម្លាំងប្រដាប់អាវុធក្នុងគ្រាមានអាសន្ននេះ»។

សូមបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» គឺជាយុទ្ធនាការផ្ដួចផ្ដើមឡើងដោយទឹកបរិសុទ្ធកម្ពុជាដែលជាផលិតផលរបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង៕

អត្ថបទដែលជាប់ទាក់ទង
បាក់​ទំនប់​អាង​អូរ​ខៃ​ដន ក្នុង​ក្រុង​ប៉ោយប៉ែត បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ភូមិ និង​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​និមិត្ត នា​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរ​សុខ​ ​ទុក្ខ និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ ​ទឹកភ្លៀង​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត ជា​ប្តី​ប្រពន្ធ​ជនជាតិខ្មែរ ទើប​មកពី​អ៊ីរ៉ាក់​
ព័ត៌មានជាតិ
ថៃ​ សុំទោសប្រជាជនកម្ពុជា​ចំពោះការយករូបប្រាសាទអង្គរវត្តទៅដាក់ផ្ទៃខាងក្រោយកុនភាគថៃ​ និងបានដករូបចេញវិញហេីយ
ព័ត៌មានជាតិ
ឯកឧត្តម រង្សី វិស្សុត ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
ព័ត៌មានជាតិ
ឯកឧត្តម សារ៉ាក់ ខាន់ ត្រូវបាន​បញ្ចប់​មុខតំណែង​ពី​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តែ​ទទួល​ឋានៈ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី