លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ កត្តាជោគជ័យសំខាន់ៗ ៥ចំណុច សម្រាប់សហគ្រិន​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

សហគ្រិនមានភារ:កិច្ចជាចម្បងទៅលើការសម្រេចចិត្តព្រមទាំងប្រកាន់ជាប់ជានិច្ចចំពោះការរៀនអ្វីៗដែលនៅជុំវិញខ្លួន ជាពិសេសនោះអំពីការថែទាំមនុស្សដែលទទួលបន្ទុកធ្វើការជំនួសមុខ។

សំរាប់ សម្រាប់សហគ្រិន : មានបច្ច័យសំខាន់5ប្រការដើម្បីបន្តភាពរីកចម្រើននៅក្នុងអាជីវកម្ម:

1. ពេលវេលានិងទីកន្លែង: 

"Things are value because they are in right time and right place"

សម្រាប់ម្ចាស់អាជីវកម្មការយល់ដឹងអំពីផលិតផលរបស់ខ្លួននិងការរៀបចំឲ្យមនុស្សធ្វើការរួមគ្នានោះមិនទាន់គ្រប់គ្រាន់ឡើយ ពីព្រោះពួកគេត្រូវសម្លឹងមើលផ្នែកតម្រូវការអ្នកប្រើប្រាស់នៅក្នុងតំបន់មួយ នឹងពេលវេលានៃតម្រូវការទៅលើផលិតផលនោះ " ប្រសិនអ្នកយល់អំពីពេលវេលានិង ទីផ្សាររបស់ផលិតផល ក្នុងតំបន់នោះ " ការដឹងពេលណាអ្នកត្រូវវាយលុក និង ពេលណាអ្នកបំប៉នកម្លាំងថែម ហើយពេលណាអ្នកត្រូវតែកែប្រែដើម្បីភាពជោគជ័យ លុះត្រាតែអ្នកយល់យ៉ាងច្បាស់ភូមិសាស្រ្ត សម្រាប់ទីផ្សារ" ពីព្រោះការធ្វើជំនួញ ជាមួយនឹងការមានគុណភាពការងារខាងក្នុងអង្គភាពមមិនត្រូវបានធានាបានជោគជ័យយូរអង្វែងឡើយ អ្នកត្រូវយល់ដឹងអំពីសភាពការណ៍ខាងក្រៅដែលជាផ្នែកសំខាន់សម្រាប់សុវត្ថិភាព

អាជីវកម្ម និង សន្តិសុខហិរញ្ញវត្ថុ ។

ឧទាហរណ៍ជាក់ស្តែងក្រុមហ៊ុន "Kodark" ដែលជាក្រុមហ៊ុនជោគជ័យធំមួយខាងផ្នែក "ស្វីលថតរូបភាព" ហើយគ្មានវត្តមានដល់ពេលបច្ចុប្បន្ននេះ ដោយសារតែក្រុមហ៊ុនអាក់ខានក្នុងការបត់បែនដើម្បីរត់តាមសម័យកាល "digital age" ដែលមានរហូតដល់បច្ចុប្បន្ននេះ ហើយមានឧទាហរណ៍មួយទៀត គឺ ក្រុមហ៊ុន "Nokia" បានអវត្តមានបង្ហាញមុខ"Smart phone" ដែលស្ថិតក្នុងសម័យកាលប្រើប្រាស់ "Android and IOS" ប៉ុន្តែមាន

អាជីវកម្មតូចនិងក្រុមហ៊ុនជាច្រើនទៀតដែលបានបរាជ័យក្នុងកាទទួលយកភាពប្រែប្រួលនៃពេលវេលា។

2.ការយល់អំពីសមត្ថភាពរបស់មនុស្ស: 

" the power of skills and power of human resources "

គ្រប់ម្ចាស់អាជីវកម្មមានមេរៀនដ៏លំបាកមួយដែលធ្វើឲ្យគេត្រូវការ យកមនុស្ស អោយត្រូវ ពីព្រោះ ទាំងអស់គ្នាប្រហែលជាដឹងហើយថាភាពប្រថុយប្រថានដ៏ធំបំផុតគឺ "គុណភាពការងារ" រាល់គុណភាពការងារ គឺកើតឡើងអាស្រ័យលើគុណភាពការងាររបស់មនុស្សអាស្រ័យលើសមត្ថភាពផ្សេងគ្នា ដែលជាកិច្ចការរបស់អាជីវកម្មត្រូវរៀបចំតាមតាមផ្នែកនីមួយ ដូចពាក្យចាស់លោកពោលថា:មនុស្សតែងតែមានប្រយោជន៍នៅពេលដែលយើងដាក់នៅក្នុងការងារ ប៉ុន្តែយើងត្រូវតែរៀនឲ្យយល់ "ឈើកោងគឺសម្រាប់ធ្វើកង់រទេះឈើ ត្រង់សម្រាប់ធ្វើកាំរទេះ" ពេលខ្លះមនុស្សអសមត្ថភាពចំពោះ ការនោះ ប៉ុន្តែពួកគេមានសមត្ថភាពល្អចំពោះកិច្ចការផ្សេងមួយទៀត និយាយរួមការយល់ដឹងអំពីជំនាញហើយរៀបចំមនុស្សឲ្យត្រូវជំនាញ គឺជាកិច្ច ការរបស់ម្ចាស់អាជីវកម្ម។

3.វិន័យក្នុងអង្គភាព: 

" Nothing works without discipline "

ក្នុងអង្គភាពការងារត្រូវតែមានវិន័យល្អ ពីព្រោះគ្មានគុណភាពការងារល្អណាកើតឡើងដោយគ្មានវិន័យត្រឹមត្រូវបានឡើយ វិន័យជួយឲ្យពេលវេលាមានតម្លៃខ្លាំងឡើង។ ទោះបីវិន័យត្រូវបានកាត់ផ្តាច់ភាពយោគយល់ ឬ អត់ឱនទោសក្នុងកម្រិតណាមួយក៏ដោយ ប៉ុន្តែអ្វីៗទាំងអស់ផ្តើមចេញ 

ពីខ្លួនអ្នក។

" អ្នកមិនអាចសម្រេចអ្វីបានឡើយប្រសិនបើអ្នកមិនដាក់វិន័យកែទំលាប់មិនល្អបាននោះ"។

4. ការត្រៀមខ្លួន: 

" the more you prepare, the better you get '

ក្នុងការប្រយុទ្ធដែលបរាជ័យមិនមែនដោយសារកម្លាំងខ្លាំង ឬ កម្លាំងខ្សោយឡើយ។

ពួកគេបរាជ័យដោយសារតែពួកគាត់មិនបានបានធ្វើការត្រៀម ឬ រៀបចំទុកជាមុនឲ្យបានល្អ។

" អ្នកត្រៀម អ្នករៀបចំឲ្យបានច្រើនអ្នកកាន់តែទទួលបានជោគជ័យ"។

5. មនុស្សគាំទ្រ: ( supportive systems in every level )

នៅក្នុងលោកយើងនេះមនុស្សត្រូវការអ្នកគាំទ្រសម្រាប់ម្ចាស់អាជីវកម្មអាជីវកម្មដើម្បីឲ្យចក្ខុវិស័យ ឬ ក្តីសុបិន្តរបស់អ្នកក្លាយជាការពិតអ្នកត្រូវការអ្នកចូលរួមបំពេញ និងគាំទ្រដើម្បីបំពេញកិច្ចការផ្សេង ប៉ុន្តែអ្នកដែលគាំទ្រល្អបំផុត គឺ មនុស្សដែលមានសមត្ថភាពគ្រប់គ្រងដើម្បីធ្វើការទៅលើផ្នែកលម្អិតផ្សេងៗគ្នាដើម្បីជួយគាំទ្រអំំណាចសហគ្រិន ឬ ម្ចាស់អាជីវកម្ម " ប្រសិនបើអ្នកមានសុបិន្តធំហើយ កសាងកម្លាំងគ្រប់គ្រងបានធំអ្នកនិងទទួលបានលទ្ធផលធំដូចក្នុងក្តីសុបិន្តរបស់អ្នក"៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE ( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

* PAPAYA HOMESTAY ( គម្រោងលើវិស័យទេសចរណ៍)

* PAPAYA GARDEN ( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរ​សុខ​ ​ទុក្ខ និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ ​ទឹកភ្លៀង​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត ជា​ប្តី​ប្រពន្ធ​ជនជាតិខ្មែរ ទើប​មកពី​អ៊ីរ៉ាក់​
ព័ត៌មានជាតិ
ថៃ​ សុំទោសប្រជាជនកម្ពុជា​ចំពោះការយករូបប្រាសាទអង្គរវត្តទៅដាក់ផ្ទៃខាងក្រោយកុនភាគថៃ​ និងបានដករូបចេញវិញហេីយ
ព័ត៌មានជាតិ
ឯកឧត្តម រង្សី វិស្សុត ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
ព័ត៌មានជាតិ
ឯកឧត្តម សារ៉ាក់ ខាន់ ត្រូវបាន​បញ្ចប់​មុខតំណែង​ពី​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តែ​ទទួល​ឋានៈ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
ព័ត៌មានជាតិ
យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ជីបម៉ុង បានប្រគល់ថវិកាចំនួន១០ម៉ឺនដុល្លារជូនឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី