ទេសរដ្ឋមន្ត្រី គន់ គីម៖ «ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ​ជាទុក្ខលំបាករបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល»​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដំណើរចុះទៅកាន់ខេត្តបន្ទាយមានជ័យទៀតហើយ ដើម្បីពិនិត្យស្ថានភាពជន់លិច និងជួយសង្គ្រោះប្រជាពលរដ្ឋ។

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកមង្គលបុរី និងសេរីសោភណ្ឌ័នៅថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុំ រាត្រី ក៏ដូចជាលោក ហ៊ុន ម៉ានី បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ហើយក៏បានអញ្ជើញទៅកាន់ខ្នងផ្ទះប្រជាពលរដ្ឋផងដែរ។ ក្រៅតែពីការសាកសួរសុខទុក្ខលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំយកអំណោយជាស្បៀងអាហាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមួយចំនួនជូនប្រជាពលរដ្ឋផងដែរ។

នៅចំពោះមុខប្រជាពលរដ្ឋរងការជន់លិច លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការនឹករលឹក និងការចូលរួមសោកស្តាយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពលរដ្ឋរងគ្រោះទាំងអស់។

លោក ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋរងការជន់លិចទាំងអ្នកជម្លៀសមកទីទួលសុវត្ថិភាព និងនៅតាមខ្នងផ្ទះថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមដានជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋកើតពីជំនន់ទឹកភ្លៀងនេះ។ លោកទេសរដ្ឋមន្ត្រីបន្តថា «សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកនឹករលឹកដល់បងប្អូនជាប់ជានិច្ច ហើយលោកបានផ្តាំផ្ញើ និងណែនាំដាច់ណាត់ឱ្យពួកយើងខ្ញុំនេះ យកចិត្តទុកដាក់ចំពោះបងប្អូនធ្វើយ៉ាងណាមិនឱ្យបងប្អូនរងគ្រោះថ្នាក់ដល់អាយុជីវិតពីទឹកជំនន់នេះ»៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចពញាចក្រី ហេង សំរិន ប្រគល់អំណោយ​ អង្ករ មី ទឹកសុទ្ធ និងសម្ភារៈផ្សេងទៀត​ ដល់តំណាងរាស្រ្តយកចែកជូនពលរដ្ឋរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
ឯកឧត្តម ស សុខា សំណេះសំណាល និង​ប្រគល់​អំណោយ​ជូន​គ្រួសារ​យុទ្ធជន​ពលី និង​មរណៈ ១១១​គ្រួសារ នៅ​ស្រុក​ស៊ីធរ​កណ្តាល​
ព័ត៌មានជាតិ
នៅ​យប់​នេះ ទឹកជំនន់ ហូរ​ចាក់​ពី​ប្រទេស​ថៃ កំពុង​វាយលុក​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
អាមេរិក ផ្តល់​ថវិកា ១០​ម៉ឺន​ដុល្លារ ជួយ​ក្នុង​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ នៅ​កម្ពុជា​
ព័ត៌មានជាតិ
ចាប់បានវិញហើយ​! សត្វក្រពើទំងន់​ ៣០គីឡូក្រាម​ ​ដែលរួចចេញពីកសិដ្ឋាននៅខណ្ឌដង្កោ​
ព័ត៌មានជាតិ
លោក​ឧកញ៉ា លី សេង​ឃាង និង​លោកជំទាវ ចាន់ ដា​នី បរិច្ចាគ​ថវិកា ៥០ ០០០ ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី