សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​៖ ​កាកបាទក្រហមកម្ពុជា ​បាននឹងកំពុងជួយបងប្អូននៅទូទាំងប្រទេស ដោយពុំទុកអ្នកណាមួយចោលនោះទេ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងសហការីកាកបាទក្រហមកម្ពុជា សូមចូលរួមការសោកស្តាយ និងសម្តែងនូវអាណិតអាសូរដល់បងប្អូនដែលបានរងគ្រោះដោយសារទឹកជំនន់។ 

សាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែតុលានេះ បានបន្តថា កាកបាទក្រហមកម្ពុជា បាននឹងកំពុងជួយបងប្អូននៅទូទាំងប្រទេសជាពិសេស ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ដោយពុំទុកអ្នកណាមួយចោលនោះទេ។

ជាមួយគ្នានេះ សម្តេចប្រធានកាកបាទក្រហម ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់គ្នា៖ - ត្រូវរក្សាអនាម័យឲ្យបានល្អ បរិភោគទឹកដែលបានដាំឆ្អិនត្រឹមត្រូវ, - ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ, - បន្តការបង្ការការឆ្លងមេរោគ COVID-19 នៅក្នុងសហគន៏ និង- ការពារការឆ្លងមេរោគគ្រុនឈាម និងគ្រុនឈាក ដល់កុមារ និងទារក។

គួរជម្រាបថា កាលពីនៅថ្ងៃទី១៤ ខែតុលា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៣០០លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៣ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តនីមួយៗ ទទួលបានថវិកា ១០០លានរៀល ដើម្បីចាត់ចែងទិញគ្រឿងឧបភោគបរិភោគរួមមាន អង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ក្នុងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់នេះ កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ រួមជាមួយ គណៈកម្មា​ធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ 

ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង
ទឹកជំនន់​ពេលនេះ មិនមែន​កើត​តែ​នៅ​កម្ពុជា​ទេ​! ថៃ និង​វៀតណាម ក៏​រងគ្រោះ​ធ្ងន់ធ្ងរ​ដែរ​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ផ្តល់​អាទិភាព ដល់​ការជម្លៀស​ប្រជាពលរដ្ឋ ចេញពី​តំបន់​គ្រោះថ្នាក់​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់តំបន់ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​: គិត​ត្រឹម​រសៀល​ថ្ងៃទី​១៥​តុលា​នេះ ថវិកា​ជាង ៦​លាន​ដុល្លារ និង​ជាង ២០០​លាន​រៀល ទទួលបាន​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
WCS ជួយសង្គ្រោះកូនទាព្រៃស្លាបសនៅកម្ពុជា​ ដែលកំពុងរងការគំរាមកំហែងជិតផុតពូជ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី