សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ផ្តល់​អាទិភាព ដល់​ការជម្លៀស​ប្រជាពលរដ្ឋ ចេញពី​តំបន់​គ្រោះថ្នាក់​!​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅពេល​អញ្ជើញ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ទឹកភ្លៀង ដែល​កំពុងស្នាក់នៅ​ទួល​សុវត្ថិភាព ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រលប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ទៅកាន់​ជនរួមជាតិ ពាក់ព័ន្ធ​គ្រោះទឹកជំនន់​។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ណែនាំ​អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ផ្តល់​អាទិភាព ដល់​ការជម្លៀស​ប្រជាពលរដ្ឋ ចេញពី​តំបន់​គ្រោះថ្នាក់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ឥឡូវនេះ នៅ​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តបន្ទាយមានជ័យ កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។ ដូច្នេះ​សូម​ស្នើ​ឲ្យ​អាជ្ញាធរ នៅ​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​ទីកន្លែង​ផ្សេងទៀត ដែល​លិច​ទឹក សូម​បន្ត​យកចិត្តទុកដាក់ តាមដាន​ដំណើរ​វិ​វត្ត​នៃ​ចរន្តទឹក ដែល​ហូរ​ចូល​។​

​សម្តេច​តេ​ជោ បន្តថា ២​ម៉ោង​មុន សម្តេច​ទទួល​របាយការណ៍​ពី​អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ថា​ទឹក​នៅ​ផ្នែក​ខាងលើ បាន​ស្រក់​ចុះ​បន្តិច​។ ដូច្នេះ​បើ​នៅ​ខាង​លើទឹក​ស្រក់ នោះ​នៅ​ភ្នំពេញ​នេះ នឹង​ស្រក់​បន្តិច​។ តែ​ឥឡូវ កំពុង​ភ្លៀង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ការខូចខាត យើង​មិនទាន់​បូកសរុប​ទេ​។ តែ​អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ចេញពី​តំបន់​គ្រោះថ្នាក់​សិន​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្តថា «​ឥឡូវ មានតែ ១០​ខេត្ត​ទេ ដែល​ខ្ញុំ​បានផ្តល់​ថវិកា​សង្គ្រោះ​។ តែ​តាម​ការ​ព្យាករ ថា នឹងមាន​ភ្លៀង​ធ្លាក់​នៅ​ទូទាំងប្រទេស​។ ដូច្នេះ យើង​ត្រូវ​ផ្តល់​អាទិភាព ដល់​ការជម្លៀស​ប្រជាពលរដ្ឋ ចេញពី​តំបន់​គ្រោះថ្នាក់​។ សូម​ប្រជាពលរដ្ឋ នៅពេល​អាជ្ញាធរ ស្នើសុំ​ឲ្យ​ចាក​ចេញពីផ្ទះ ដែល​លិច​ទឹក សូម​ចេញពីផ្ទះ​លិច​ទឹក​នោះ​។ កុំ​គិតថា មិន​អី​ទេ​!»​។​

​សូម​រម្លឹកថា ទោះបីជា​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាងណាក៏ដោយ តែ​នៅ​ម៉ោង​ជិត ៧​យប់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ កំពុងស្នាក់នៅ​ទួល​សុវត្ថិភាព នៅក្នុង​បុរី​ពិភពថ្មី ២ នៅ​ជិត​រង្វង់​មូល​គួ​ស្រូវ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​រាជធានី​ភ្នំពេញ បង្ក​ការលិចលង់​នៅ​សង្កាត់ ចំនួន ៥ ក្នុង​ខណ្ឌដង្កោ នាពេលនេះ រួមមាន​៖ សង្កាត់​ទៀន សង្កាត់​សាក់​សំពៅ សង្កាត់​ព្រែកកំពឹស សង្កាត់​ស្ពានថ្ម និង​សង្កាត់​គង​ន​យ​។​

​ចាប់តាំងពី​យប់​ថ្ងៃទី​១៤​តុលា កំណាត់​ផ្លូវ​លេខ​២១៧ ចាប់ពី​ភ្លើងស្តុប​ចំការ​ដូង ទៅ​រង្វង់​មូល​គួ​ស្រូវ ត្រូវបាន​ទឹក​លិច មិន​អាចធ្វើ​ចរាចរណ៍​បានទេ​។ ក្នុងនោះ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ត្រូវបាន​អាជ្ញាធរ​ជម្លៀស​ចេញពីផ្ទះ​លិច​ទឹក ទៅ​ទូល​សុវត្ថិភាព​៕​

អត្ថបទដែលជាប់ទាក់ទង
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ចូលរួម​សហការ​ជួយ​អាជ្ញាធរ ដើម្បី​ជួយសង្គ្រោះ​បឋម​
ព័ត៌មានជាតិ
ឯកឧត្តម សាយ សំ​អាល់ ដឹកនាំ​ថ្នាក់ដឹកនាំ​នៃ​ក្រសួងបរិស្ថាន អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​
ព័ត៌មានជាតិ
រូបភាព ទឹកលិចផ្លូវ​លេខ២១៧ នៅចំណុចរង្វង់មូលគួស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ
ព័ត៌មានជាតិ
គ្រោះទឹកជំនន់​! សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​មិន​ឲ្យ​មាន​អ្នកស្លាប់​ដោយ​លង់ទឹក និង​ដាច់បាយ ដែល​យើង​មិនបាន​ជួយសង្គ្រោះ​នោះទេ​!
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹង​អ្នករិះគន់ ដែលថា ទឹកជំនន់​នៅកម្ពុជា នៅពេលនេះ ដោយសារតែលុបបឹង ប្រឡាយ
ព័ត៌មានជាតិ
ទឹកជំនន់​ពេលនេះ មិនមែន​កើត​តែ​នៅ​កម្ពុជា​ទេ​! ថៃ និង​វៀតណាម ក៏​រងគ្រោះ​ធ្ងន់ធ្ងរ​ដែរ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី