(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែតុលានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ដោយបញ្ជាក់ថា បន្ទាប់ពីបានតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ឃើញថា ព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) ធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងប្រទេសវៀតណាម ហើយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទប នៅពេលចូលមកប្រទេសកម្ពុជា។
ក្នុងសេចក្តីជូនដំណឹងក្រសួងបានបញ្ជាក់ថា ឥទ្ធិពលព្យុះទី១៧នេះ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ៕



