(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញសហការជាមួយកម្លាំងជំនាញគ្រប់អង្គភាព កំពុងជួយ សង្គ្រោះនឹងជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ លើផ្លូវ២១៧ (ហៅផ្លូវចំការដូង ) ត្រង់ចំណុច ផ្សារព្រែកជ្រៃ។
រដ្ឋបាលរាជធានីភំ្នពេញ បានចេញសេចក្តីជូនដំណឹងមុននេះបន្តិចថា សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមសហការពង្វាងចរាចរផ្លូវ២១៧ ចំណុចផ្លូវបំបែកភ្លើងស្ដុបស្ពានព្រែកជ្រៃ ទៅរង្វង់មូលនាងគួរស្រូវ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយសារទឹកជំនន់ទឹកភ្លៀងទឹកស្ទឹងព្រែកត្នោតហូរកាត់លើផ្លូវ៕




