Breaking News៖ បាក់​ទំនប់​ស្ទឹង​ព្រែក​ត្នោត​! ប្រជាពលរដ្ឋ​ជាង ២០០ គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​!​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​យប់​ម៉ោងជាង ៩​យប់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ទំនប់​ស្ទឹង​ព្រែក​ត្នោត ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បាក់ ដោយសារតែ​ទឹក​ហូរ​ខ្លាំង​។ ប្រជាពលរដ្ឋ​ជាង ២០០ គ្រួសារ រស់នៅ​ជិត​ទំនប់​ស្ទឹង​ព្រែក​ត្នោត ក្នុង​សង្កាត់​សាក់​សំពៅ ជិត​សាលាសង្កាត់ បាន​រង​ផលប៉ះពាល់ តែ​ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ ជួយសង្គ្រោះ ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ហើយ​។ 

​អាជ្ញាធរ​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​សមត្ថកិច្ច​ខណ្ឌ​ដង្កោ និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ជាច្រើន​ទៀត កំពុង​ប្រចាំការ និង​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកំពុងដឹកនាំបញ្ជាកម្លាំង​នៅកន្លែងបាក់ទំនប់​សណ្តរស្ទឺងព្រែកត្នោត បានរាយការណ៍តាមទូរស័ព្ទ ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ទឹកស្ទឹងព្រែកត្នោត ដែលបាក់ទំនប់ហូរហៀរនេះ មិនចូល​ទៅកាន់តំបន់រោងចក្រ នៅតាមផ្លូវវេងស្រេងទេ តែទឹកបានហូរចាក់ទៅកាន់ផ្លូវជាតិលេខ២១ និងទៅ​​ស្រុកកណ្តាលស្ទឹង នៅភាគខាងត្បូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង
កំណាត់​ផ្លូវជាតិ​លេខ​៣ ចំណុច​ទំនប់​ស្ពាន ៧​មករា កំពង់ទួល ហាមឃាត់​រថយន្ត​ដឹកទំនិញ​ធុន​ធំ មិន​ឲ្យ​ឆ្លងកាត់​
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង នៅ​ខេត្តពោធិ៍សាត់ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១៤០០០ គ្រួសារ នៅ ៦​ក្រុង​ស្រុក​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ថវិកា​ពី​សប្បុរសជន កើនឡើង​ដល់​ជាង ៣​លាន​ដុល្លារ សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
Good News៖ កាលពីថ្ងៃទី១៣តុលា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ នៅកម្ពុជា
ព័ត៌មានជាតិ
BREAKING NEWS:​ ​ទឹកបានជន់លិចចូលក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ​ ខណៈពេលនេះឯកឧត្តម ឃួង ស្រេង កំពុងដឹកនាំកម្លាំងចម្រុះជួយសង្គ្រោះបន្ទាន់
ព័ត៌មានជាតិ
លោក​ឧកញ៉ា សៀ ឫទ្ធី ចូលរួម​បរិច្ចាគ ១០​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី