ជំនន់​ទឹកភ្លៀង នៅ​ខេត្តពោធិ៍សាត់ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១៤០០០ គ្រួសារ នៅ ៦​ក្រុង​ស្រុក​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តពោធិ៍សាត់​)៖ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ពោធិ៍សាត់ បានប្រកាសថា បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ក្នុងភូមិ​សាស្ត្រ ខេត្តពោធិ៍សាត់ គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​ហូរ​ធ្លាក់​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ ចំនួន ១៤ ៧២១ គ្រួសារ នៅក្នុង ៦​ក្រុង​ស្រុក ក្នុងនោះ មានស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ស្រុក​កណ្តៀង ស្រុក​តា​លោ​សែន​ជ័យ និង​ក្រុង​ពោធិ៍សាត់ ស្មើនឹង ៣៤​ឃុំ​សង្កាត់​។​

​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ បន្ថែមថា ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ ប៉ះពាល់​ដំណាំ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ដូចជា ស្រូវ ចំនួន ២៥ ១៤៧ ហិកតា ដំណាំ​កសិឧស្សាហកម្ម ចំនួន ៣ ៨១៦ ហិកតា ខូចខាត​ដំណាំ​រួមផ្សំ​គ្រប់​ប្រភេទ សរុប​ចំនួន ៦ ២៥៤ ហិកតា ទឹក​លិច​ផ្លូវ ( ផ្លូវ​កៅស៊ូ គ្រូ​ស​ក្រហម និង​ផ្លូវ​ដីស ) សរុប​ប្រវែង ៤៨ ៤០១ ម៉ែត្រ ខូច​ស្ពាន ៩​កន្លេង ខូច​លូ ចំនួន ២៤​កន្លែង ប្រឡាយ​មេ ចំនួន ០៣​កន្លែង ផ្ទះសំបែង​ប្រជាពលរដ្ឋ​ខូចខាត​ទាំងស្រុង ចំនួន ៤៣​ខ្នង ជម្លៀស​ប្រជាពលរដ្ឋ ទៅកាន់​ទួល​សុវត្ថិភាព ចំនួន ៧៧២​គ្រួសារ លិច​សាលារៀន ចំនួន ២៦​កន្លែង លិច​វត្ត​អារាម ចំនួន ៣៣​កន្លែង លិច​មណ្ឌល​សុខភាព ចំនួន ៣​កន្លែង និង​មាន​ករណី​លង់ទឹក​ស្លាប់ ចំនួន ២​នាក់​។​

​សេចក្តីជូនដំណឹង បន្តថា គិត​ត្រឹម​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​អន្តរាគមន៍ សង្គ្រោះបន្ទាន់ ឆ្លើយតប​ផ្តល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ១៤៦៤៨ គ្រួសារ​ផងដែរ​។​

​កាលពី​ថ្ងៃទី​១៣​តុលា​ម្សិលមិញ ខេត្តពោធិ៍សាត់ បានប្រកាសថា ទឹកស្ទឹង​ស្រុក​ភ្នំក្រវាញ ស្ទឹង​ស្រុក​វាលវែង និង​ស្ទឹង​ពោធិ៍សាត់ បាន​ចុះ​បន្តិច​។ តែ​ទន្លេ​កំពង់​លួង ទឹក​កើនឡើង​បន្តិចបន្តួច​៕​

អត្ថបទដែលជាប់ទាក់ទង
កាកបាទក្រហមកម្ពុជា ផ្តល់​ថវិកា ៣០០​លាន​រៀល ដល់​សាខា​កាកបាទក្រហម ប្រចាំខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
អតីត​សមាជិក​ព្រឹទ្ធសភា លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទទួលមរណភាព នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​
ព័ត៌មានជាតិ
ឯកឧត្តម ឡុង ឌីម៉ង់ អញ្ជើញចូលរួមការតាំងពិពណ៌មុខទំនិញ និងបង្ហាញជូនធុរជននូវសក្តានុពលសេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា
ព័ត៌មានជាតិ
ទឹកស្ទឹង​សង្កែ ទី​រួម​ខេត្តបាត់ដំបង ទឹក​ស្រក​ចុះ ធ្វើ​ឲ្យ​តំបន់ ដែល​លិច​ទឹក​ក្នុង​ក្រុង​បាត់ដំបង គោក​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៤​តុលា​នេះ​
ព័ត៌មានជាតិ
កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​អូរ​ឌឹ​ម បន្ត​ជន់​លិច​ខ្លាំង តែ​ចរាចរណ៍ ឡានធំ​តូច ម៉ូតូ ឆ្លងកាត់​ធម្មតា​!
ព័ត៌មានជាតិ
កំណាត់​ផ្លូវជាតិ​លេខ​៣ ចំណុច​ទំនប់​ស្ពាន ៧​មករា កំពង់ទួល ហាមឃាត់​រថយន្ត​ដឹកទំនិញ​ធុន​ធំ មិន​ឲ្យ​ឆ្លងកាត់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី