(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដង្កោ នៅមុននេះបន្តិច បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅពេលនេះបានជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់មួយចំនួនដូចជា សង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោរ នៅយប់នេះ បានឲ្យដឹងថា៖ “ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើអោយជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ។ ក្នុងខណះពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានី ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បានកំពុងនិងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួស តាមផ្លូវជាតិលខ ២១ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេគហ្វេសបុករដ្ឋបាលខណ្ឌ។ សូមអរគុណ!”៕




