អន្តរ​ក្រសួង​បន្តសិក្សា ​និង​ចងក្រង​ឯកសារ​ទីតាំង​ដី ក្នុងតំបន់ការពារ ធម្មជាតិ​​ និង​របៀងអភិរក្សជីវចម្រុះ​ ​ដើម្បីកាត់ឲ្យប្រជាពលរដ្ឋរស់នៅជាក់ស្ដែងក្នុងខេត្តកោះកុង​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២០​ បានចូលរួម​ជាអធិបតី​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ដើម្បី​ពិភាក្សា​លើ​វឌ្ឍនភាព​ការងារ​ចុះត្រួតពិនិត្យ​សិក្សា​ និង​ចងក្រង​ឯកសារ​ទីតាំង​ដីក្នុងតំបន់ការពារធម្មជាតិ​ និង​របៀងអភិរក្សជីវចម្រុះ​ ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ និង​អាស្រ័យ​ផល​ជាក់ស្ដែង​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ នៅអគារ​មិត្ត​ភាព​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រគល់ភារកិច្ច​ជូនទៅក្រសួង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឲ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។

ជាមួយគ្នានោះ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះនៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដែលមានក្រុមការងារអន្តរក្រសួង និងអនុក្រុមការ​ងារចុះទីវាលក្រុង/ស្រុកទាំង ៧នៃខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង
ជំនន់ទឹកភ្លៀង៖ ​ផ្តាច់ជីវិតមនុស្ស ១០នាក់ ​ជនលិចផ្ទះជាង៣ម៉ឺនខ្នង​ ដំណាំជាង១២ម៉ឺនហិកតា និងបំផ្លាញផ្លូវ ស្ពានជាច្រើនទៀត​
ព័ត៌មានជាតិ
ក្រុមប្រឹក្សាភិបាល ប.ស.ស. ​បើកកិច្ចប្រជុំពិភាក្សាលើចំណុចដែល នៅសល់ពីកិច្ចប្រជុំលើកទី២ ​អាណត្តិទី១ របស់ខ្លួនបន្តទៀត ទៅតាមកម្មវិធីដែលបានគ្រោងទុក
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ទទួល បានអាវកិត្តិយសថ្នាក់លេខ២ ​ពីគណៈមេធាវីកម្ពុជា​ក្នុងការងារពង្រឹងសេវាកម្មផ្នែកច្បាប់ ​និងយុត្តិធម៌សង្គម​
ព័ត៌មានជាតិ
​ខេត្តបន្ទាយមានជ័យ​ ប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បន្ថែម ទៀត ​ខណៈមានការបើកទំនប់ ធ្វើឲ្យស្ថានភាពទឹកកើនឡើងគួរឲ្យព្រួយបារម្ភ
ព័ត៌មានជាតិ
ក្រសួងកសិកម្ម ​បង្ហាញលេខទូរស័ព្ទ ទំនាក់ទំនង​ ក្នុងករណីមានការឆ្លងរាលដាលជំងឺសត្វ ​អំឡុងស្ថានភាពទឹកជំនន់​
ព័ត៌មានជាតិ
ក្នុងស្ថានភាពទឹកជំនន់ ​រោងម៉ាស៊ីនកិនស្រូវមួយប្រកាសទិញស្រូវសើម ​ដើម្បីជួយកសិករ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី