ក្រុមប្រឹក្សាភិបាល ប.ស.ស. ​បើកកិច្ចប្រជុំពិភាក្សាលើចំណុចដែល នៅសល់ពីកិច្ចប្រជុំលើកទី២ ​អាណត្តិទី១ របស់ខ្លួនបន្តទៀត ទៅតាមកម្មវិធីដែលបានគ្រោងទុក​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ ទាក់ទងទៅនិង របៀបវារៈដែលនៅសេសសល់នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ។

សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលា សប្តាហ៍កន្លងទៅ មានរបៀបវារៈចំនួន២ត្រូវបានក្រុមប្រឹក្សាភិបាលលើកយកមកពិភាក្សា និងអនុមត័រួចហើយ ក្នុងនោះមាន ៖

(១) ត្រួតពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ។

 ដោយឡែកសំរាប់របៀបវារៈទី២ស្តីពីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គមនិងទី

៣ បញ្ហាផ្សេងៗ ត្រូវបានលើកយកមកពិភាក្សានៅព្រឹកថ្ងៃអង្គារនេះ ។

ថ្លែងទៅកាន់អង្គពិភាក្សា ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ និងអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងល្អទៅតាមអ្វីដែលអង្គពិភាក្សាបានដាក់ចេញកាលពីសប្តាហ៍កន្លងទៅ ។ 

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ កាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។

គួររំលឹកថា ជារៀងរហូតមកប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយបំផុត ពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតនេះតែម្ដង។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹកនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១០រូប ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកជំទាវឧកញ៉ា ង៉ូវ ម៉ុច និងឯកឧត្តមឧកញ៉ា ង៉ូវ ស្រ៊ុន
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ារីណា ដែលបានរួមចំណែក ១០ម៉ឺនដុល្លារ ក្នុងប្រតិបត្តិការសង្គ្រោះប្រជាជន ដែលរងគ្រោះដោយបាតុភូតធម្មជាតិគ្រោះទឹកជំនន់
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ប្រតិកម្មឆ្លើយតបចំពោះការចុះផ្សាយព័ត៌មានរបស់បណ្តាញសារព័ត៌មានភ្នំពេញថែមស៍
ព័ត៌មានជាតិ
ពលរដ្ឋជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ត្រូវទឹកលិចព័ទ្ធភូមិ, ទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្ត ដឹកនាំស្បៀងជូនភ្លាមៗ
ព័ត៌មានជាតិ
ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិន ​បានអញ្ជើញបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាយ៉ាងជោគជ័យ​
ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង៖ ​ផ្តាច់ជីវិតមនុស្ស ១០នាក់ ​ជនលិចផ្ទះជាង៣ម៉ឺនខ្នង​ ដំណាំជាង១២ម៉ឺនហិកតា និងបំផ្លាញផ្លូវ ស្ពានជាច្រើនទៀត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី