កម្មករផ្នែកបើកបរ និងប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី​ បន្តធ្វើកូដកម្មខុសច្បាប់​ មិនចេញប្រមូលសំរាមនៅឡើយ​ ទោះបីមានការព្រមព្រៀងគ្នារួចហើយ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងឲ្យដឹងថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី នៅបន្តធ្វើកូដកម្មខុសច្បាប់ មិនចេញប្រមូលសំរាមនៅឡើយ លើកលែងតែកម្មករផ្នែកបោសសំអាតផ្លូវប៉ុណ្ណោះ ដែលបានចូលធ្វើការវិញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី១២ ខែតុលានេះ បានបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងក្រុមហ៊ុន ស៊ីនទ្រី និងកម្មករនិយោជិតជាច្រើនលើក ច្រើនសារ រហូតទទួលបានការព្រមព្រៀងគ្នារួចហើយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ ប៉ុន្តែការព្រមព្រៀងនេះ ត្រូវបានកម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មិនគោរពឡើយ ហើយនៅតែបន្តទាមទារនូវ អត្ថប្រយោជន៍នានាខុសច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពុំអាចធ្វើអន្តរាគមន៍ជូនបានឡើយ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅ​ទៀត ដែលនាំឲ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានារបស់ខ្លួនដែលច្បាប់កំណត់។ ក្នុងករណីកម្មករនិយោជិត ក្រុមហ៊ុន ស៊ីនទ្រី ចូលបម្រើការងារវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធានាដដែល នូវខ្លឹមសារដែលមាននៅក្នុងកំណត់ហេតុអង្គប្រជុំកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចក្រឡាហោម ស ខេង ផ្ញើសារថ្លែងអំណរគុណ ​និងកោតសរសើរថ្នាក់ដឹកនាំ ​គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ក្នុងការចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋ
ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ​ ផ្តល់អំណោយដល់ពលករខ្មែរជិត ១៥០គ្រួសារ ​ដែលកំពុងជួបទុក្ខលំបាកដោយសារស្ថានភាពកូវីដ១៩​
ព័ត៌មានជាតិ
ភូមិវប្បធម៌នៅខេត្តសៀមរាប ​ប្រកាសបិទអាជីវកម្ម ​និងសន្យាទូទាត់ប្រាក់ សំណងជូនបុគ្គលិកតាមច្បាប់ការងារ​
ព័ត៌មានជាតិ
ជប៉ុន ផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន ១៥គ្រឿង ​ក្នុងតម្លៃទឹកប្រាក់ប្រមាណ ​៤,៥លានដុល្លារអាមេរិក ដល់កម្ពុជា
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនគឺនៅជារៀងរហូត
ព័ត៌មានជាតិ
ស្ថានទូតបារាំង ​សម្តែងសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ​នៅក្នុងស្ថានភាពលំបាកដោយសារគ្រោះ​ទឹកជំនន់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី