(បាត់ដំបង)៖ នៅថ្ងៃចន្ទ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីព "ការិយាល័យព័ត៌មានឈ្លាសវ៉ៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន" នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកនាំពាក្យរដ្ឋបាលខេត្ត និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
សូមជម្រាបជូនដែរថា វគ្គសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃចាប់ថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង ដែលអញ្ជើញចូលរួមពី ខេត្តប៉ៃលិច ឧត្តមមានជ័យ កំពង់ធំ ពោធិសាត់ បន្ទាយជ័យ សៀមរាប និងខេត្តបាត់ដំបងផងដែរ៕




