(ភ្នំពេញ)៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញបញ្ជាឱ្យមេបញ្ជាការប្រភេទទ័ពនិងទ័ពជំនាញ នាយកស្ថាប័ននិងសាលាចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈ ឧបករណ៍ក្នុងអង្គភាពរបស់ខ្លួន ត្រៀមដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសហការជាមួយអាជ្ញាធរជាតិគ្រោះមហន្តរាយ និងអាជ្ញាធរដែនដី នៅតំបន់មានគ្រោះធម្មជាតិកើតឡើង ត្រូវជម្លៀសប្រជាពលរដ្ឋទៅកន្លែងសុវត្ថិភាព បញ្ជៀសឱ្យខានតែបាននូវការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងការខូចខាតផ្សេងៗដែលកើតមានឡើងជាយថាហេតុទាំងក្នុងតំបន់ និងជុំវិញតំបន់ដែលកងឯកភាពរបស់ខ្លួនទទួលខុសត្រូវ។
ខាងក្រោមនេះ គឺជាខ្លឹមសារដើមទាំងស្រុងនៃបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ៖




