អបអរសាទរទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០ និងផ្សព្វផ្សាយអ្នកនាំសារសន្តិភាព ក្រោមមូលបទ«ការពារសន្តិភាពជាមួយគ្នា»​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្មវិធីអបអរសាទរទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០ និងផ្សព្វផ្សាយអ្នកនាំសារសន្តិភាព ក្រោមមូលបទ"ការពារសន្តិភាជាមួយគ្នា" បានចាប់ផ្តើមសកម្មភាពពីការធ្វើទស្សនកិច្ចសិក្សាចេញពីវិមានអនុស្សាវរីយ៍ " នយោបាយ ឈ្នះ ឈ្នះ “ ដើម្បីសិក្សាស្វែងយល់បន្ថែមពីអត្ថន័យនយោបាយឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកឯក មគ្គុទ្ទេសដ៏ឆ្នើម និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ។

ពិធីនេះបាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា និង​ជា​ប្រធានកាយរឹទ្ធិ​ជាតិ​កម្ពុជា ព្រមទាំង​មាន​វត្តមាន​ចូលរួម​ពី​ថ្នាក់​ដឹកនាំកាយ​រឹទ្ធិជាតិ​កម្ពុជា ឯកឧត្តម លោកជំទាវ អគ្គនាយក សាកល​វិទ្យាធិការ អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​លោក លោកស្រី​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានីខេត្តទាំង២៥។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្រ្តី ក៏​បាន​ថ្លែង​អំណរ​គុណ ដល់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​វិមានឈ្នះ ឈ្នះ៕

អត្ថបទដែលជាប់ទាក់ទង
ខេត្តរតនគិរី ​ត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយអន្តរាគមន៍ទប់ទល់នឹងទឹកជំនន់
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤
ព័ត៌មានជាតិ
ឯកឧត្តម វ៉ី សំណាង បន្ដចុះពិនិត្យផលប៉ះពាល់រងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅទំនប់អូរស្យាស្ថិតនៅក្នុងឃុំយាអង្គ ស្រុកថ្ពង
ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលនឹងសាកល្បងការហោះហើរមុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១
ព័ត៌មានជាតិ
នោះ! សូម្បីតែប្រទេសប៉ាគីស្ថានក៏បានសម្រេចចិត្តបិទកម្មវិធី TikTok ដែរ
ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាស្តីពីការចាត់តាំងកងកម្លាំងអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី