ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​បន្ត​ឡើង​បន្ថែមទៀត តែ​មិនទាន់មាន​អ្វី ដែលជា​ការយាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​បន្ត​ឡើង​បន្ថែមទៀត តែ​មិនទាន់មាន​អ្វី ដែលជា​ការយាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​។​

​សូម​រម្លឹកថា កាលពី​វេលា​ម៉ោង ២០:០០​នាទី យប់​ថ្ងៃអាទិត្យ ទី​១១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លើ​ខ្នង​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត នៅ​ទីតាំង​វត្ត​ចំការ​ខ្សាច់ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​កំពុង​យាយី​ដោយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ 

​ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជាក់ស្តែង ទាំងយប់​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ណែនាំ​បន្ថែម​ដល់​ក្រុមការងារ​បច្ចេកទេស ឲ្យ​យក​បាវ​ខ្សាច់ មក​រៀប​លើ​ខ្នង​ទំនប់​កម្ពស់ ០,៥០ ម៉ែត្រ ដើម្បី​លើកកម្ពស់​ខ្នង​ទំនប់​បន្ថែម​បង្ការ​លំហូរ​ទឹក​ពីលើ​ខ្នង​ទំនប់ ដែល​អាច​បង្ក​ឲ្យ​មាន​លិច​លង់ដល់​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាងក្រោម​។ 

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ស្ថានភាព​ទឹក​នៅ​បន្ត​ឡើង​បន្ថែមទៀត តែ​មិនទាន់មាន​អ្វីដែល​ជាការ​យាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដោយ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង បាន​បិត​រូង​នាគ​ជាច្រើន​កន្លែង​នៅតាម​តួ​ទំនប់ និង​យាម​ប្រចាំការ ២៤​ម៉ោង លើ​២៤​ម៉ោង អស់​រយៈពេល​ជាង ១​សប្តាហ៍​មកហើយ​។ 

​ជា​សំណូមពរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដល់​ស្ថាប័ន ដែល​កំពុង​ធ្វើ​ការដ្ឋាន ក៏ដូចជា​បណ្តា​ក្រុមហ៊ុន​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​យើង មេត្តា​រក្សា​នូវ​ទំហំ ឬ​ច្រក​មុខទឹក​ចាស់ ដើម្បី​ធានា​ដល់​ការ​ដោះ​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព​ទាន់ពេលវេលា បើ​ពុំ​នោះទេ រាជធានី​ភ្នំពេញ​នឹង​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​៕​

អត្ថបទដែលជាប់ទាក់ទង
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារចំនួន៤
ព័ត៌មានជាតិ
កូរ៉េខាងជើង បង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី នៅឯព្យុហយាត្រាដ៏ធំមួយ ខណៈសហរដ្ឋអាមេរិកបានសម្តែងការខកចិត្ត
ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាស្តីពី«ការិយាល័យព័ត៌មានឈ្លាសវ៉ៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន»
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមបង្ការ និងមានការប្រុងប្រយ័ត្នខ្ពស់
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេស​ចិន សន្យាថា ក្រោយ Covid-19 ចិន និង​កម្ពុជា នឹង​រៀបចំ​ផែនការ​អភិវឌ្ឍ​រួមគ្នា ហើយ​វិនិយោគ​ចិន​នៅ​កម្ពុជា មិនបាន​ប៉ះពាល់​ដោយ Covid-19 ទេ តែ​កាន់​តែមាន​ច្រើន​
ព័ត៌មានជាតិ
ល្ងាច​នេះ ទឹកស្ទឹង​ព្រែក​ត្នោត អាច​ងើបឡើង​បន្តិច​ដោយសារ​ទ្វារ​ទឹក នៅ​រលាំង​ជ្រៃ បើក​បន្ថែម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី