ជំនន់​ទឹកភ្លៀង លិច​ក្រុង​ស្រុក​ចំនួន​៨ បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ លិច​ផ្ទះ ១ ២២៥​ខ្នង និង​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ២៨៤​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបន្ទាយមានជ័យ​)៖ នៅ​ថ្ងៃអាទិត្យ ទី​១១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ រួម​និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ និង​សហការី បាន​ចុះ​ពិនិត្យ​ទឹកជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ពី​ថៃ តាម​អូរ​កំបុត នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃនេះ បណ្តាល​ឲ្យ​ទឹកស្ទឹង​មង្គល​បូរី ស្ទឹង​សិរីសោភ័ណ បន្ត​កើនឡើង និង​ទឹក​ហូរ​ធ្លាក់​តាម​អូរ​ព្រំដែន មកពី​ប្រទេស​ថៃ នៅ​បន្ត​កើនឡើង បណ្តាល​ឲ្យ​លិច​តាម​តំបន់​ទំនាប ភូមិ​តាម​មាត់​អូរ ស្ទឹង និង​ប៉ះពាល់​ដល់​អាយុជីវិត សត្វ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា នៅ​ខេត្តបន្ទាយមានជ័យ ទទួលរង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ក្រុង​ស្រុក ចំនួន​៨ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ ៣​នាក់ (​កុមារ ០១​នាក់​) លិច​លំនៅដ្ឋាន​សរុប​ចំនួន ១ ២២៥​ខ្នង និង​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ចំនួន ២៨៤​គ្រួសារ (​ស្មើនឹង ១ ០១៣​នាក់ / ស្រី ៦៣០​នាក់ ) លិច​ស្រែ​ចំនួន ១ ៤៨១ ហ​.​ត ដំឡូង​មី ១ ០៩០ ហ​.​ត និង​ដំណាំ​រួមផ្សំ ៣១ ហ​.​ត សាលារៀន ១២​សាលា ( ត្រូវ​ផ្អាក​ការសិក្សា បណ្តោះអាសន្ន ) វត្ត ០៣ និង​លិច​ផ្លូវ ៥៨​កន្លែង (​ប្រវែង ១១ ៣៩៥ ម៉ែត្រ )៕​


អត្ថបទដែលជាប់ទាក់ទង
Breaking News៖ ដោយសារតែ​ព្យុះ ធ្វើ​ឲ្យ​ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ទឹកជំនន់​!
ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេស​ចិន មកដល់​ភ្នំពេញ ក្រោម​ដំណក់ទឹកភ្លៀង​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
ផ្អាក​បណ្តោះអាសន្ន​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ មិន​ឲ្យ​ឆ្លងកាត់​ផ្លូវ​ខេត្ត ផ្លូវជាតិ នៅ​ទូទាំង​ខេត្តបាត់ដំបង​!
ព័ត៌មានជាតិ
លោក សុខ ទូច លើកឡើង​នូវ​គោល​គំនិត ៦​ចំណុច ដើម្បី​កាត់បន្ថយ​ទឹកជំនន់ បណ្តាលមកពី​ទឹកភ្លៀង​!
ព័ត៌មានជាតិ
នៅ​ប៉ៃលិន ជំនន់​ទឹកភ្លៀង​លិច​ផ្ទះ ៤៧៧ ខ្នង សាលារៀន ០១​កន្លែង វត្ត ០១​កន្លែង ផ្លូវ និង​ដីស្រែ​ចំការ​ជាច្រើន​ទៀត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី