Breaking News៖ ដោយសារតែ​ព្យុះ ធ្វើ​ឲ្យ​ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ទឹកជំនន់​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​ព្រលប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ នេះ​ថា ស្ថានភាព​ទឹកទន្លេ នៅ​តំបន់​ភាគ​ឦសាន ដែល​កន្លងមក ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប បាន​ឡើង​មួយកម្រិត​មកហើយ​នោះ និង​គួបផ្សំ​នៅ​យប់​ថ្ងៃនេះ ព្យុះ​ទី​១៥ ឈ្មោះ លីន​ហ្វា ( LINFA ) បាន និង​កំពុងមាន​ឥទ្ធិពល​មកលើ​តំបន់​ប៉ាក់​សេ ប្រទេស​ឡាវ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ស្ថានភាព​បែបនេះ នឹង​បង្ក​ឲ្យ​៖

-​ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ជំនន់​។​

-​រីឯ​ទឹកទន្លេ​មេគង្គ នៅ​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម នឹង​ហក់​ឡើង​បន្តិច តែ​ការ​ហក់​ឡើង​នេះ ស្ថិតនៅ​ទាប​ជាង​កម្រិត​កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ទន្លេសេកុង សេ​សាន និង​ស្រែ​ពក ព្រមទាំង​ទន្លេមេគង្គ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង​ខេត្តកំពង់ចាម សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ជាមួយគ្នានេះ ចំពោះ​បណ្តា​ខេត្ត ដែលមាន​ទំនាក់ទំនង​នឹង​របប​ទឹកទន្លេ ត្រូវមាន​វិធានការ​ក្នុងការ​បើកទ្វារ​ទឹក ដើម្បី​បញ្ចូល​ទៅតាម​ព្រែក បណ្តា​អាងទឹក​នានា និង​តំបន់​ទំនាប​៕​

អត្ថបទដែលជាប់ទាក់ទង
Good News៖ នៅកម្ពុជា កាលពីថ្ងៃទី១១តុលា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទៀត​ទេ​!
ព័ត៌មានជាតិ
លោកឧកញ៉ា លី ហួរ និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អញ្ជើចូលរួមគោរពវិញ្ញាណខន្ធលោកជំទាវ ងួន សុខា
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប
ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតាមបណ្តាខេត្តដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី