អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(តាកែវ)៖ ដើម្បីទប់ស្កាត់ និងបង្ការគ្រប់គ្រងស្ថានការបានទាន់ពេលវេលា នៅជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ូ​ច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ​ឯកភាពខេត្តតាកែវ បានដឹកនាំមន្រ្តីរាជការតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ចំណុះរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ ចុះជួយធ្វើការកាយអាចម៍ដីដាក់បាវ ដើម្បីជួយធ្វើការទប់ លើកទំនប់ដើម្បីត្រៀមបង្ការជំនន់ទឹកភ្លៀង ដែលកំពង់គំរាមកំហែងខ្លាំង ដែលអាចបង្កប៉ះពាល់ដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ នៅចំណុចទំនប់ក្បាលសែន ស្ថិតភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។

មានប្រសាសន៍នាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថា ក្រោមការណែនាំផ្ទាល់ពីសំណាក់ ឯកឧត្តម​ កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ​ ចំពោះជំនន់ទឹកភ្លៀងនេះ គឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការជន់លិចដែលធ្វើប៉ះពាល់ដល់ផលដំណាំផ្សេងៗ និងការពារកុំឲ្យមានការបាត់បង់អាយុជីវិតពលរដ្ឋបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏សូមធ្វើការអំពាវនាវឱ្យមន្ទីរជំនាញ នៅក្នុងខេត្តតាកែវ ត្រូវត្រៀម ការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង ជាយថាហេតុ។ ហើយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ត្រូវត្រៀមត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា។ ហើយ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមថ្នាំបង្ការ នៃជំងឺឆ្លងសត្វគ្រប់ប្រភេទនារដូវទឹកជំនន់ទឹកភ្លៀងនេះ។ មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមលក្ខណ: គ្រប់គ្រាន់ ដើម្បីជួយសម្រួលទាំងមុននិងក្រោយទឹកជន់លិចផ្លូវ និងបង្កលក្ខណៈងាយស្រួល អោយប្រជាពលរដ្ឋ ចរាចរណ៍បានល្អប្រសើរឡើងវិញ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
ផ្អាក​បណ្តោះអាសន្ន​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ មិន​ឲ្យ​ឆ្លងកាត់​ផ្លូវ​ខេត្ត ផ្លូវជាតិ នៅ​ទូទាំង​ខេត្តបាត់ដំបង​!
ព័ត៌មានជាតិ
លោក សុខ ទូច លើកឡើង​នូវ​គោល​គំនិត ៦​ចំណុច ដើម្បី​កាត់បន្ថយ​ទឹកជំនន់ បណ្តាលមកពី​ទឹកភ្លៀង​!
ព័ត៌មានជាតិ
នៅ​ប៉ៃលិន ជំនន់​ទឹកភ្លៀង​លិច​ផ្ទះ ៤៧៧ ខ្នង សាលារៀន ០១​កន្លែង វត្ត ០១​កន្លែង ផ្លូវ និង​ដីស្រែ​ចំការ​ជាច្រើន​ទៀត
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង លិច​ក្រុង​ស្រុក​ចំនួន​៨ បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ លិច​ផ្ទះ ១ ២២៥​ខ្នង និង​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ២៨៤​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយកាយដីដាក់បាវទប់ទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី រងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី