ក្រសួងសុខាភិបាលប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ​កុំជឿគ្រូបុរាណខ្មែរដែលអួតអាងថា ​ព្យាបាលជំងឺគ្រាប់ឈាមសស៊ីឈាមក្រហម​ជា​ ១០០ភាគរយ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញការបដិសេធ និងច្រានចោលទាំងស្រុកនូវព័ត៌មានមិនត្រឹមត្រូវរបស់គ្រូខ្មែរដែលបានបង្ហោះវីដេអូតាមហ្វេសប៊ុកឈ្មោះ Moha Share ពីការព្យាបាលជំងឺកឈាមសស៊ីឈាមក្រហមជា ១០០ភាគរយ ដោយប្រើម្ជុលចាក់ម្រាមបាតដៃច្របាច់យកឈាមចេញ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៩ ខែតុលានេះ បានបញ្ជាក់ថា ការព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហម គឺតម្រូវឲ្យមានការព្យាបាល​មួយតាមបែបវិទ្យាសាស្ត្របច្ចេកទេសពេទ្យ ដែលមានជំនាញត្រឹមត្រូវ។ ក្រសួង​បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿ តាមការឃោសនា ភូតភរកុហក់ បោកប្រាស់របស់គ្រូបុរាណនេះ ព្រោះអាចធ្វើឲ្យមានការចម្លងជំងឺ ដូចជាអេដស៍ ជំងឺថ្លើម ពីមនុស្សម្នាក់ទៅម្នាក់ដោយមិនដឹងខ្លួន។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចខេត្តស្វាយរៀង ចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រូបុរាណ ដែលជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Moha Share ទៅតាមផ្លូវច្បាប់ជាធរមាន៕  

អត្ថបទដែលជាប់ទាក់ទង
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនPAPAYA៖ ផ្នត់គំនិត២យ៉ាង របស់មនុស្សដែលគួរឱ្យពិចារណា
ព័ត៌មានជាតិ
លោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកលក់ជាផ្លូវការ នៃគម្រោង Dara Sakor Stardeam Lake Tourism Town
ព័ត៌មានជាតិ
ឯកឧត្តម នាង ផាត ទទួលជួបអនុព័ន្ធកងទ័ពជើងអាកាសភូមិន្ទថៃ ដែលចប់អាណត្តិ
ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង នៅ០៥ឃុំ ក្នុងស្រុកអូរជ្រៅ
ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ បញ្ចេញ​ទាហាន ចេញ​សង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​កំណាត់​ផ្លូវជាតិ​លេខ ៥៥
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស វីនេស ដែលគ្មានច្បាប់អនុញ្ញាត ​និងធ្វើឲ្យប៉ះពាល់ដល់សុខភាពអតិថិជន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី