(អន្តរជាតិ)៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាពេលនេះបានកើនដល់ ៦.៩១ លាននាក់ ខណៈរកឃើញករណីថ្មីចំនួន ៧០,៤៩៦នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលរបស់ពួកគេ។
ក្រសួងបាននិយាយថា ការស្លាប់ដោយសារការជំងឺ COVID-19 ក៏បានកើនឡើង ៩៦៤ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនស្លាប់សរុបមាន ១០៦,៤៩០នាក់។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសទី៣ របស់ពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺ COVID-19 លើសពី ១០០,០០០នាក់ ដេញពីក្រោយប្រេស៊ីល និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំងមូលកំពុងបើកទ្វារឡើងវិញ ទាំងដែលករណីមិនទាន់ចុះថយផងនោះ៕



