Good News៖ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៧​នាក់ ក្នុងនោះ មាន ៥​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២៨​វិច្ឆិកា​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៦ ខែធ្នូ​នេះ ក្រសួងសុខាភិបាល បានប្រកាសថា មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៧​នាក់ បានជា​សះស្បើយ​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ ៥​នាក់ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ កាលពីថ្ងៃទី១៥ ខែធ្នូ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ​។

​សេចក្តីប្រកាស លើកឡើងថា ករណី​ជាសះស្បើយ ៥​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រួមមាន​៖ ១.​កុមារា ជនជាតិខ្មែរ អាយុ ១២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ជា​កូនប្រុស​ស្ត្រី​អាយុ ៣៦​ឆ្នាំ និង​ជា​ចៅប្រុស​របស់​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។ ២.​បុរស​ជនជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ឲ្យ​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។ ៣.​បុរស​ជនជាតិខ្មែរ អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ជំនួយការ​របស់​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។ ៤.​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលមាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ​។ បុរស​ជនជាតិខ្មែរ អាយុ ២២​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា បុគ្គល​ទាំង​ប្រាំ​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលលទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ពបី​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​ជា​សរុប អ្នកជា​សះស្បើយ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​កើន​ឡើងដល់ ៨​នាក់​ហើយ ក្នុងចំណោម​អ្នក​ឆ្លង​សរុប ៤១​នាក់​។​

​ដោយឡែក អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ដែលជា​អ្នក​មិន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រួមមាន​៖ ស្ត្រីជន​ជាតិខ្មែរ​អាមេរិក​កាំ​ង អាយុ ៦២​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលលទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ពបី​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​ចំណែក​ម្នាក់ទៀត ជា​បុរស​ជនជាតិ​អាមេរិកកាំង អាយុ ៤២​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន តាម​ជើងហោះហើរ មកដល់​កម្ពុជា នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលលទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ពបី​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា មាន​បុរស​ជា​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់ មុនពេល​រកឃើញថា មាន​វីរុស​កូ​វីដ​១៩ ធ្លាប់បាន​ទៅ​អង្គុយ​ពិសា​កាហ្វេ នៅ​ហាង​ឈ្មោះ Hidden Coffee ដែលមាន​ទីតាំង​នៅផ្ទះ​លេខ ១២៥ ផ្លូវ​២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ វេលា​ម៉ោង ១៥:៣០ នាទី នា​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​។ ដូច្នេះ​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ចូលទៅ​ហាង​កាហ្វេ​នេះ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:៣០ នាទី ដល់​ម៉ោង ១៦:០០​នាទី​រសៀល សូម​អញ្ជើញ​ទៅធ្វើ​តេស្ត នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រៀងរាល់​ម៉ោង​ធ្វើការ និង​សូម​លោកអ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​របស់ខ្លួន ឲ្យ​បាន​គ្រប់​ចំនួន ១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។ ប្រសិនបើ​មាន​បញ្ហា​សុខភាព សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល តាម​លេខ​៖ 012 825 424 ឬ 012 488 981 ឬ 012 836 868​។​

​ក្រសួងសុខាភិបាល ក៏បាន​លើកឡើងថា កាលពី​ថ្ងៃទី​១៥ ខែធ្នូ មាន​សំណាក​សរុប ១១៣៦​សំណាក់ ដែល​ក្នុងនោះ មាន ៩១៨​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ទាំងអស់​។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក ចំនួន ២២៤​សំណាក​ទៀត ដែល​ត្រូវធ្វើ​វិភាគ​បន្ត នៅ​ថ្ងៃទី​១៦ ខែធ្នូ​នេះ​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៦២​នាក់​។ ក្នុងនោះ អ្នកជា​សះស្បើយ មាន​ចំនួន ៣១៩​នាក់ និង ៤៣​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ( ២៦​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ១០​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង ៧​នាក់ នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​)៕​


អត្ថបទដែលជាប់ទាក់ទង
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកា ពិភាក្សាស្តីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា»
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ​បើកកិច្ចប្រជុំពង្រឹងការងារតាមរបត់ថ្មី! ​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សមាជិក​ស.ស.យ.ក. ​ទូទាំងប្រទេស​ ​បន្តយុទ្ធនាការបញ្រ្ចាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ​​ឲ្យបានផុលផុសថែមទៀត​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីធនធានទឹក បើកភ្លើងខៀវឲ្យស្ថាប័នស្រាវជ្រាវធំៗលើពិភពលោក ​ធ្វើការក្នុងបណ្តាអាងទន្លេ ​និងប្រព័ន្ធធារាសាស្រ្តមួយចំនួននៅកម្ពុជា​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ ​ប្រទានព្រះរាជសាររំលែកមរណទុក្ខជូនសម្តេចព្រះឧត្តមបញ្ញាកត្តិបណ្ឌិត ដួង ផង់ ​ចំពោះមរណភាពនៃញោមស្រីបង្កើតក្នុងជន្មាយុ ១១៣ឆ្នាំ ​
ព័ត៌មានជាតិ
អ្នក​ធ្លាប់​ចូល​ហាង​កាហ្វេ Hidden Coffee នៅ​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា កាលពី​ថ្ងៃទី​៤​ធ្នូ ពី​ម៉ោង ៣:៣០​នាទី​-៤:០០​នាទី​រសៀល សូម​ទៅធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី