អ្នក​ធ្លាប់​ចូល​ហាង​កាហ្វេ Hidden Coffee នៅ​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា កាលពី​ថ្ងៃទី​៤​ធ្នូ ពី​ម៉ោង ៣:៣០​នាទី​-៤:០០​នាទី​រសៀល សូម​ទៅធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ថា មាន​បុរស​ជា​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់ មុនពេល​រកឃើញថា មាន​វីរុស​កូ​វីដ​១៩ ធ្លាប់បាន​ទៅ​អង្គុយ​ពិសា​កាហ្វេ នៅ​ហាង​ឈ្មោះ Hidden Coffee ដែលមាន​ទីតាំង​នៅផ្ទះ​លេខ ១២៥ ផ្លូវ​២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ វេលា​ម៉ោង ១៥:៣០ នាទី នា​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​។ 

​ដូច្នេះ​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ចូលទៅ​ហាង​កាហ្វេ​នេះ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:៣០ នាទី ដល់​ម៉ោង ១៦:០០​នាទី​រសៀល សូម​អញ្ជើញ​ទៅធ្វើ​តេស្ត នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រៀងរាល់​ម៉ោង​ធ្វើការ និង​សូម​លោកអ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​របស់ខ្លួន ឲ្យ​បាន​គ្រប់​ចំនួន ១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។ ប្រសិនបើ​មាន​បញ្ហា​សុខភាព សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល តាម​លេខ​៖ 012 825 424 ឬ 012 488 981 ឬ 012 836 868​។​

​គិត​មកដល់​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ថ្ងៃ​២៨​វិច្ឆិកា មាន​អ្នក​ឆ្លង​សរុប ៤១​នាក់​។ ក្នុងនោះ ក៏មាន​អ្នកជា​សះស្បើយ​សរុប ៨​នាក់​ហើយ ( ថ្ងៃទី​១៤​ធ្នូ ៣​នាក់ និង ៥​នាក់ ជាសះស្បើយ នៅ​ថ្ងៃទី​១៥ ខែធ្នូ )៕​

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ និងសម្តេចម៉ែ មាន ព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅ​ និងសូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ​ចំពោះវិញ្ញាណក្ខន្ធឯកឧត្តមមហាសេនាប្រមុខ គឹម ជុងអ៊ីល​
ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកា ពិភាក្សាស្តីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា»
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ​បើកកិច្ចប្រជុំពង្រឹងការងារតាមរបត់ថ្មី! ​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សមាជិក​ស.ស.យ.ក. ​ទូទាំងប្រទេស​ ​បន្តយុទ្ធនាការបញ្រ្ចាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ​​ឲ្យបានផុលផុសថែមទៀត​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីធនធានទឹក បើកភ្លើងខៀវឲ្យស្ថាប័នស្រាវជ្រាវធំៗលើពិភពលោក ​ធ្វើការក្នុងបណ្តាអាងទន្លេ ​និងប្រព័ន្ធធារាសាស្រ្តមួយចំនួននៅកម្ពុជា​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ ​ប្រទានព្រះរាជសាររំលែកមរណទុក្ខជូនសម្តេចព្រះឧត្តមបញ្ញាកត្តិបណ្ឌិត ដួង ផង់ ​ចំពោះមរណភាពនៃញោមស្រីបង្កើតក្នុងជន្មាយុ ១១៣ឆ្នាំ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី