រដ្ឋមន្ត្រីធនធានទឹក បើកភ្លើងខៀវឲ្យស្ថាប័នស្រាវជ្រាវធំៗលើពិភពលោក ​ធ្វើការក្នុងបណ្តាអាងទន្លេ ​និងប្រព័ន្ធធារាសាស្រ្តមួយចំនួននៅកម្ពុជា​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឲ្យ ADB ធ្វើការដឹកនាំបណ្តាលស្ថាប័នស្រាវជ្រាវធំៗល្បីល្បាញ លើការគ្រប់គ្រងវិស័យធនធានទឹក ក្នុងពិភពលោកខាងលើ ធ្វើការងារដូចខាងក្រោមក្នុងបណ្តាអាងទន្លេ និងក្នុងបណ្តាប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ចាម ក្នុងខេត្តបាត់ដំបង ក្នុងខេត្តកំពង់ធំ និងក្នុងខេត្តតាកែវ ក្នុងកម្រិត ៣០ ម Spatial Resolutions: ១- ធ្វើផែនទី Evapotranspiration ២- ធ្វើផែនទី Biomass Productions និង៣- ធ្វើផែនទី Crop Water Productivity។ 

ការឲ្យដឹងខាងលើនេះ ក្នុងប្រជុំមួយតាមរយៈ Video Conferenceកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាមួយនឹងវិទ្យាស្ថានគ្រប់គ្រងទឹកអន្តរជាតិ IWMI ជាមួយនឹងអង្គការសហប្រជាជាតិ UN-FAO និងជាមួយនឹងអង្គការសហប្រជាជាតិ UNESCO-IHE ប្រចាំនៅ Delph ក្នុងប្រទេស Holland នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលប្រជុំរំដួល។

ការប្រជុំ VC នេះគឺមានគោលបំណង ធ្វើការត្រួតពិនិត្យ និងធ្វើការវាយតម្លៃលើលទ្ធផលសិក្សាស្រាវជ្រាវលើ Water Accounting នៅក្នុងតំបន់អាងទន្លេទាំងអស់របស់ប្រទេសកម្ពុជា និង Water Productivity នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ក្នុងខេត្តបាត់ដំបង នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងខេត្តកំពង់ចាម នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តប្រព័ន្ធប្រឡាយលេខ១៥ ក្នុងខេត្តតាកែវ និងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹត ក្នុងខេត្តកំពង់ធំ នាពេលកន្លងមករបស់បណ្តាស្ថាប័នទាំងអស់ខាងលើដែលបានសហប្រតិបត្តិការល្អជាមួយនឹង ក្រសួងធនធានទឹក និងឧតុនិយម MOWRAM និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF។

ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត បានស្នើ និងណែនាំឲ្យ ADB និងបណ្តាស្ថាប័ន្ធស្រាវជ្រាវសំខាន់ៗក្នុងពិភពលោកខាងលើ ធ្វើការប្រមូលទិន្នន័យដើម Raw Data and Information ឲ្យបានគ្រប់គ្រាន់ មុននឹង Run Software Modelling, Computer Computing and Writing ត្រូវជៀសវាងប្រើតែការ Estimating Remote Sensing Settelize and Emerge ជាពិសេសត្រូវតែប្រើប្រាស់ទិន្នន័យដែលថែរក្សាទុករយៈពេលយូររបស់ក្រសួងធនធានទឹក និងឧតុនិយមជាកំហិត៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម គួច ចំរើន៖​ ​«ស្រុកយើង​ សំបូរណាស់សំរាម​ មិនថាក្នុងទឹក​ ឬលើគោក នោះទេ​»​
ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន៖ កម្ពុជា បាន បញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ចំនួន១លានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា នឹងអាចទទូលបាន២០%នៃចំនួនប្រជាជនកម្ពុជា
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ មាន ព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅ​ និងសូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ​ចំពោះវិញ្ញាណក្ខន្ធឯកឧត្តមមហាសេនាប្រមុខ គឹម ជុងអ៊ីល​
ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកា ពិភាក្សាស្តីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា»
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ​បើកកិច្ចប្រជុំពង្រឹងការងារតាមរបត់ថ្មី! ​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សមាជិក​ស.ស.យ.ក. ​ទូទាំងប្រទេស​ ​បន្តយុទ្ធនាការបញ្រ្ចាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ​​ឲ្យបានផុលផុសថែមទៀត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី