កងទ័ព​កម្ពុជា​-​ថៃ បាន​សហការគ្នា ចុះ​ដាក់​ម៉ាស៊ីន (GPS) វាស់​តាម​ខ្សែបណ្តោយ​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​បាត់ដំបង​)៖ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ លោក​វរសេនីយ៍ឯក យ៉យ ស៊ី​ដូ មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៤ បាន​ចាត់តាំង​ក្រុមការងារ​វាស់វែង GPS ដឹកនាំ​ដោយ​លោក ស បូ​រា ដើម្បី​វាស់​តាម​ខ្សែបណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំនុច​បង្គោល​ព្រំដែន ស្ថិត​ក្នុងភូមិ​បឹងរាំង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ 

​ការចុះវាស់វែង​ក្នុង​ពេលនេះ គឺជា​កិច្ចសហប្រតិបត្តិការ​ក្នុងន័យ​រក្សា​ឱ្យបាន​នូវ​បូរណភាព​ដែនដី ក៏ដូចជា​ការសហការ​ក្នុងការ​បង្ក្រាប​បទល្មើស​ឆ្លងដែន​ផ្សេងៗ ដែល​កើតមាន​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ម្យ៉ាងវិញទៀត នេះ​ក៏បាន​បង្ហាញឱ្យឃើញ​ពី​ការ​សាមគ្គីភាព និង​សុខសន្តិភាព និង​ទំនាក់ទំនង​ការងារ​ល្អ​រវាង​ប្រទេស​ទាំងពីរ នៅតាម​បន្ទាត់​ព្រំដែន​ផងដែរ​។ 

​ការងារ​កិច្ចសហប្រតិបត្តិការ​នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ភាគី​កម្ពុជា ដូចជា កម្លាំង​កងអនុសេនាធំ​ល្បាត​ទី​៤ និង​ទី​៥ ផ្នែក​សឹក​រង​ស្រុក​កំរៀង និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨១៩​។ រីឯ​ភាគី​ប្រទេស​ថៃ​វិញ មាន​សមាសភាព​ចូលរួម ដូចជា ទាហាន​ឈុតខ្មៅ​កង​រយ​៥៤៧ កង​រយ​៥២១ និង​កង​រយ​១១៤ និង​ទាហាន​ឈុត​ប៉ា​រ៉ា​ផងដែរ​៕​

( អត្ថបទ និងរូបភាពពីកងទ័ពជើងគោក )

អត្ថបទដែលជាប់ទាក់ទង
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ​បើកកិច្ចប្រជុំពង្រឹងការងារតាមរបត់ថ្មី! ​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សមាជិក​ស.ស.យ.ក. ​ទូទាំងប្រទេស​ ​បន្តយុទ្ធនាការបញ្រ្ចាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ​​ឲ្យបានផុលផុសថែមទៀត​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីធនធានទឹក បើកភ្លើងខៀវឲ្យស្ថាប័នស្រាវជ្រាវធំៗលើពិភពលោក ​ធ្វើការក្នុងបណ្តាអាងទន្លេ ​និងប្រព័ន្ធធារាសាស្រ្តមួយចំនួននៅកម្ពុជា​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ ​ប្រទានព្រះរាជសាររំលែកមរណទុក្ខជូនសម្តេចព្រះឧត្តមបញ្ញាកត្តិបណ្ឌិត ដួង ផង់ ​ចំពោះមរណភាពនៃញោមស្រីបង្កើតក្នុងជន្មាយុ ១១៣ឆ្នាំ ​
ព័ត៌មានជាតិ
អ្នក​ធ្លាប់​ចូល​ហាង​កាហ្វេ Hidden Coffee នៅ​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា កាលពី​ថ្ងៃទី​៤​ធ្នូ ពី​ម៉ោង ៣:៣០​នាទី​-៤:០០​នាទី​រសៀល សូម​ទៅធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​
ព័ត៌មានជាតិ
Good News៖ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៧​នាក់ ក្នុងនោះ មាន ៥​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២៨​វិច្ឆិកា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី