(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឱ្យដឹងនៅថ្ងៃនេះថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក William Barr នឹងលាលែងពីតំណែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
លោក William Barr នឹងលាឈប់មុនថ្ងៃបុណ្យណូអែល ពោលគឺនៅថ្ងៃទី២៣ ខែធ្នូ ដោយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Jeff Rosen នឹងក្លាយជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងយុត្តិធម៌។
លោក Trump បាននិយាយថា លោក Barr បានទៅកាន់សេតវិមានកាលពីថ្ងៃច័ន្ទ និងបានដាក់ពាក្យសុំលាលែងពីតំណែង។ លោករដ្ឋមន្ត្រី និងលោក Trump បានខ្វែងគំនិតគ្នា ជុំវិញការលួចបន្លំសនឹ្លកឆ្នោត ដោយកាលពីដើមខែធ្នូ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងថាមិនបានរកឃើញការលួចបន្លំសន្លឹកឆ្នោតដូចការលើកឡើងរបស់ លោក Trump ឡើយ៕



