អាមេរិកផ្តល់ជំនួយអភិវឌ្ឍន៍កម្ពុជា​ជាង ​៦៦លានដុល្លារបន្ថែមទៀត ​សរុបក្នុងឆ្នាំ២០២០ប្រមាណជិត​ ១៣០លានដុល្លារហើយ ​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូនេះថា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍ បានចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ចំនួន ៦៦,២លាន​ដុល្លារ​អាមេរិក លើ​កិច្ច​ព្រម​ព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍ (USAID)។

ក្នុង​នោះ ហិរញ្ញប្បទាន​ចំនួន ៤៣,៣ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ និង​ការអប់រំ និង​ចំនួន ២២,៩ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​កសិកម្ម និង​បរិស្ថាន។ 

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានបញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ២០២០ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ហិរញ្ញប្បទាន ដែល​មាន​ចំនួន​សរុប​ប្រមាណ ១២៨,៧ លាន​ដុល្លារ​អាមេរិក ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា៕


អត្ថបទដែលជាប់ទាក់ទង
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដំណឹងពីការប្រឡងជ្រើសរើស ស្នាដៃ តែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២១
ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីវិធានការ រារាំងការវាយប្រហារតាមTelegram ក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃ
ព័ត៌មានជាតិ
ចាប់ខ្លួនបានហើយ! យុវជនម្នាក់ដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ជេរប្រមាថបរិហារកេរ្តិ៍ថ្នាក់ដឹកនាំកំពូល អភិបាល និង ស្នងការតាមបណ្ដាខេត្តនានា
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ​និងផ្តល់ឋានៈដល់ឥស្សរជន និងបញ្ញវន្ត ២៣រូប ​ឲ្យបំពេញមុខងារជាប្រធាន អនុប្រធាន ​និងសមាជិក គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ព័ត៌មានជាតិ
ស្ថានទូតជប៉ុននៅកម្ពុជា​ អបអរសាទរយានអវកាសរុករកអាចម៍ផ្កាយរបស់ជប៉ុន ​បានត្រលប់មកផែនដីវិញ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ «៣ការពារ និង ៣កុំ»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី