អស់ស្ទះ!! ​ឡានស្ព័រ​ Jaguar F-Type Heritage 60 Edition បញ្ចេញរូបរាងតែ៦០គ្រឿងគត់ទូទាំងពិភពលោក ក្នុងឱកាសគម្រប់ខួបទី៦០ឆ្នាំរបស់ឡានស្ព័រ E-Type​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អស្ចារ្យណាស់! ចាកគ័រ (Jaguar) គម្រោងនឹងប្រារព្ធខួបទី60 នៃរថយន្តស្ព័រ E-Type ក្នុងខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ជាមួយនឹងការបង្ហាញខ្លួនលើកដំបូងនូវការវិវត្តន៍ថ្មី ពី E-Typeនោះគឺ Jaguar F-Type។

ពិតជាពិសេសរបស់គេមែន ឡានម៉ាកចាកគ័រ (Jaguar) គំរោងនឹងផលិតឡាន Jaguar F-Type ដែលត្រូវបានរចនាបទដោយដៃតែម្តងហើយមានត្រឹមតែ60គ្រឿងតែប៉ុណ្ណោះនៅទូទាំងពិភពលោក។ ក្នុងឡានមួយគ្រឿង មួយគ្រឿងមិនមែនចេះតែផលិតទេ គឺត្រូវបានត្រួតពិនិត្យដោយដៃផ្ទាល់ ពីអង្គភាពជំនាញពិសេសពី Jaguar Land Rover គឺអង្គភាព SV (Special Vehicle) Bespoke។

បើនិយាយពីពណ៌វិញគឹដឹងតែប្លែកម៉ងជាមួយនឹងពណ៌ដើមរបស់ E-Type ដែលពុំធ្លាប់មានក្នុងត្រកូល Jaguar ឡើយចាប់តាប់ពីឆ្នាំ១៩៦០មកម្ល៉េះ ប៉ុន្តែពេលនេះត្រូវបានបង្ហាញខ្លួនសារជាថ្មីនៅលើរថយន្ត Jaguar F-Type នេះតែម្តង។

Jaguar F-Type Heritage 60 Edition ត្រូវបានច្នៃឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹងកញ្ចក់មើលក្រោយតាមការច្នៃរបស់ E-Type, ផ្លាកសញ្ញាខួបទី60 និងផ្លាកសញ្ញាបញ្ជាក់ថា ជារថយន្ត១ក្នុងចំណោម៦០គ្រឿងផងដែរ។

បើគ្រឿងបច្ចេកវិទ្យាខាងក្នុងរបស់ Jaguar F-Type Heritage 60 Edition គឺអស់ស្ទះ ដែលមានបញ្ចូលមកជាមួយនឹងប្រព័ន្ធជំនួយអ្នកបើកបរពិសេសៗមួយចំនួនដូចជា អេក្រង់កុងទ័រ 12.3 អ៊ីញ, ប្រព័ន្ធ Display Touch Pro, និង Apple Carplay ផងដែរ។

ចម្ងល់ប្រាកដជាកើតមានឡើងហើយថា ពិធីគម្រប់ខួប៦០ឆ្នាំ នៅឆ្នាំ២០២១ ប៉ុន្តែហេតុអ្វី Jaguar F-Type Heritage 60 Edition ចាប់ផ្តើមដាក់លក់ហើយនោះ? ដោយហេតុថា ចំនួនមានកំណត់ ដូច្នេះ Jaguar ចង់ធានាថា គ្រប់អតិថិជនដែលមានចំណាប់អារម្មណ៍អាចមានឱកាស និងពេលវេលាគ្រប់គ្រាន់ដើម្បីពិចារណា ក្នុងការជ្រើសរើស Jaguar F-Type Heritage 60 Edition ដើម្បីចាប់ផ្តើមដំណើរ 2021 ជាមួយគ្នា។

ដូចនេះសម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកអគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង Land Rover ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ ទំនាក់ទំនងមកលេខទូរស័ព្ទ 089 999 -111 / 070 999-111 ។

 http://www.jaguarcambodia.com

Official Facebook Page: Jaguar Cambodia

Official Instagram Page: @Jaguarcambodia

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន៖ កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​មិនមានបណ្តុំច្រើនទេ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សារ​ពិសេស នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ​នេះ​
ព័ត៌មានជាតិ
Good News៖ អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ចំនួន ៣​នាក់ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ លោក ឆែម សាវុធ ជាសះស្បើយ មុនគេ​!
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅថ្ងៃនេះ ឆ្លង​ថ្មី ៣​នាក់ និង​ជាសះស្បើយ ៣​នាក់​ដែរ​!
ព័ត៌មានជាតិ
អនុញ្ញាត​ឲ្យ​ផ្ទេរ​ក្របខណ្ឌ ឬ​ផ្លាស់ប្តូរ​កន្លែងធ្វើការ​រ​បស់​មន្ត្រីរាជការ នៅ​ក្រសួង និង​រាជធានី​ខេត្ត តែ​ផ្អាក​ការផ្ទេរ​នៅ​ក្រុង​ស្រុក​ខណ្ឌ ទៅ​មន្ទីរ អង្គភាព ក្រសួង​
ព័ត៌មានជាតិ
BEST TV: វឌ្ឍនភាព វារីអគ្គិសនី សេសានក្រោម២ ស្ទឹងត្រែង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី