ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បកស្រាយបំភ្លឺតបទៅនឹងការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី​ ទី​ ចំរើនកុសល ដែលថាកម្លាំងអន្តរាគមន៍គ្មានសិទ្ធិឃាត់យានយន្តល្មើសច្បាប់​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី៨ ខែតុលានេះ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់តបទៅនឹងការផុសរបស់លោកឧត្តមសេនីយ៍ត្រី​ ទី​ ចំរើនកុសល។ លោកឧត្តមសេនីយ៍ត្រី​ ទី​ ចំរើនកុសល ដែលបានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះថា មន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញទាំងអស់ដែលកំពុងសហការជួយនគរបាលចរាចរណ៍តាមគោលដៅនានាក្នុងរាជធានីភ្នំពេញ គ្មានសិទ្ធិឃាត់យានយន្តល្មើសច្បាប់នោះទេ។

ជុំវិញការលើកឡើងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូចតទៅ៖ យោងតាមអនុក្រឹត្យលេខ៣៩​ អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យោងផែនការសកម្មភាពលេខ០០៣/២០ គ.ស.ច.គ/អក២ របស់អនុគណៈកម្មការទី២ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងយោងតាមផែនការសម្មភាពលេខ ០៣៩ ផក. ចុះថ្ងៃទី២៣​ ខែមីនា ឆ្នាំ២០២០ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅ (ពេលថ្ងៃ) ចាប់ពីម៉ោង ៧ : ០០នាទីព្រឹក ដល់ម៉ោង ១៥ : ០០នាទីល្ងាច និង (ពេលយប់) អនុវត្តត្រួតពិនិត្យជាតិស្រវឹង និងបទល្មើសផ្សេងៗទៀត ចាប់ពីម៉ោង ២១ : ០០នាទី ដល់ម៉ោង ០០ : ០០នាទីរំលងអធ្រាត្រ។ ហើយបានដំណើរការចុះអនុវត្តតាមផែនការចាប់ពីខែឧសភា រហូតមកទល់ពេលបច្ចុប្បន្ននេះ កម្លាំងដែលចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករួមមាន​÷

១- កម្លាំងមន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក (ជាកម្លាំងជំនាញ) មានតួនាទីជាអ្នកឃាត់យានដែលល្មើស មកធ្វើការត្រួតពិនិត្យបទល្មើសចរាចរណ៍ដែលកើតមានឡើង (ចុះឃាត់ បញ្ចៀសអែបខាង ឲ្យអ្នកបើកបរដើរទៅជួបមន្រ្តីត្រួតពិនិត្យឯកសារ និងបញ្ជាក់ពីកំហុសនៃបទល្មើស) និងចេញបង្កាន់ដៃដើមទី ដើម្បីផាកពិន័យតាមច្បាប់ទៅតាមស្នាក់ការដែលបានកំណត់។

២- ចំពោះកម្លាំងអន្តរាគមន៍ពិសេស (ជាកម្លាំងសហការ) មានភារកិច្ចចុះសហការជាមួយកម្លាំងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ជាពិសេពេលយានដែលល្មើស បើកគេចវេសពីការត្រួតពិនិត្យរបស់មន្រ្តីនគរបាលរាចរណ៍ ដូចជាការរឹងរូស មិនឈប់មធ្យោបាយដើម្បីឲ្យត្រួតពិនិត្យ បង្កបាតុភាព ឬមានករណីសង្ស័យថាអ្នកបើកបរមធ្យោបាយទាំងនេះ មានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់អាវុធខុសច្បាប់ ។ល។ គឺអាចចេញមកជួយឃាត់យានទប់ស្កាត់ និងប្រដេញក្នុងករណីចាំបាច់ណាមួយ។ ហើយចំពោះការដែលលើកឡើងថា កម្លាំងអន្តរាគមន៍ពិសេស គ្មានសិទ្ធិឃាត់យានត្រួតពិនិត្យគឺត្រឹមត្រូវ តែកម្លាំងអន្តរា​គមន៍ អាចចុះសហការទប់ស្កាត់ឃាត់យាន ដែលមានបំណងចង់បើកគេចវេសពីការត្រួតពិនិត្យ របស់កម្លាំងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលជាកម្លាំងជំនាញ

អត្ថបទដែលជាប់ទាក់ទង
អាជ្ញាធរខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ចាញ់​បោក​មេខ្យល់ ចូលចាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ និង​ចូលរួម​ក្នុងការ​ប្រឆាំង​តវ៉ា បិទផ្លូវ​សាធារណៈ សូម​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​!
ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ផ្តល់​សេវា​ការពារ​ក្តី​ដោយ​ឥត​យក​កម្រៃ នៅ​សាលាដំបូង​ទូទាំង​រាជធានី​ខេត្ត​
ព័ត៌មានជាតិ
ដំណឹងបាត់ក្មេង! បងប្អូនបានឃើញសូមផ្តល់ដំណឹងឲ្យសាច់ញាតិដឹងផង
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ចេញ​សេចក្តីណែនាំ ស្តីពី ករណី​មានការ​រៀបចំ​ពិធីបុណ្យ​អុំទូក នៅតាម​ភូមិ​-​ឃុំ និង​នៅ​ទី​វត្ត​អា​រ៉ា​ម
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ច្រានចោល​នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ​របស់ Facebook ឈ្មោះ Sen Sayana ដែល​បាន​សរសេរ​អំពី​ការព្យាបាល​ជំងឺ​គ្រុន​ឈី​ក​
ព័ត៌មានជាតិ
ព្រឹក​ថ្ងៃ​សុក្រ ទី​៩​តុលាស្អែកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី