TOP NEWS: មេធាវីរបស់ឯកឧត្តម ថន វីរៈ ធ្វើលិខិតបដិសេធការផ្សាយរបស់ Peng Vannak News ដោយទាមទារឲ្យកែតម្រូវ និងសុំទោស​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ មេធាវីរបស់ ឯកឧត្តម ថន វីរៈ ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ បានធ្វើលិខិតមួយច្បាប់ជម្រាបមក លោក ផែង វណ្ណៈ ប្រធានអង្គភាពសារព័ត៌មាន Peng Vannak News បដិសេធអត្ថបទមួយចុះផ្សាយ មានចំណងជើងថា៖ «ឈ្មួញរកស៊ីដីល្បីខាងបោកប្រាស់ប្រជាពលរដ្ឋ ក្លាយជាទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ» ដោយចាត់ទុកថា ការផ្សាយនេះ ប៉ះពាល់សិទ្ធិបុគ្គល កិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយទាមទារឲ្យកែតម្រូវ និងសុំទោសជាសាធារណៈ។

ជុំវិញការផ្សាយព័ត៌មានដែលមានភ្ជាប់ថ្នាក់ដឹកនាំ ឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃម្សិលមិញ បានបញ្ជាក់ក្នុងគណនីរបស់លោកថា៖ «ខុទ្ទកាល័យសម្តេចក្រឡាហោម បានឃើញក្នុងបណ្តាញសង្គមនៅថ្ងៃនេះ ចុះផ្សាយព័ត៌មានទាក់ទងនឹង ឯកឧត្តម ថន វីរៈ ដែលមានតួនាទីជាទីប្រឹក្សា សម្តេចក្រឡាហោម ។ ការចុះផ្សាយនោះ បាននិយាយរិះគន់ ប៉ះពាល់ដល់កិត្តិយសរបស់ ឯកឧត្តម ថន វីរៈ។ ខុទ្ទកាល័យសម្តេចក្រឡាហោម បានទទួលការណែនាំឲ្យធ្វើការស្រាវជ្រាវបញ្ហានេះដើម្បីស្វែងរកការពិត និងយុត្តិធម៌ ជូនភាគីទាំងសងខាង»៕

អត្ថបទដែលជាប់ទាក់ទង
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ថ្មី​ទេ រីឯ​អ្នក​ធ្វើតេស្ត លើក​ទី​៣ កាលពី​ថ្ងៃទី​១២​ធ្នូ មាន​ជាង ៨៨០០​នាក់​
ព័ត៌មានជាតិ
កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត ជា​អ្នកដំណើរ​មកពី​ហ្ស៊​កដា​នី និង​ម៉ាលី​
ព័ត៌មានជាតិ
GOOD NEWS: ​ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាល ​និងអ្នកពាក់ព័ន្ធសរុប​ ​៤១៨សំណាក​ លទ្ធផលតេស្តកូវីដ​ចុងក្រោយ​ ​គឺអវិជ្ជមានទាំងអស់
ព័ត៌មានជាតិ
TOP NEWS: សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារក្នុងកិច្ចប្រជុំកំពូល «ស្ដីពីការប្ដេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
TOP NEWS: សម្តេចក្រឡាហោម ស ខេង លោកជំទាវ និងអ្នកពាក់ព័ន្ធទាំងអស់ លទ្ធផលតេស្តកូវីដ១៩ចុងក្រោយបំផុតគឺ អវិជ្ជមាន
ព័ត៌មានជាតិ
TOP NEWS: ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់យប់នេះថា លទ្ធផលតេស្តកូវីដ១៩ចុងក្រោយគឺ អវិជ្ជមាន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី