ពិធីសម្ពោធដាក់ឲ្យដំណើរការនូវអាគារថ្មី របស់ធនាគារជាតិកម្ពុជា សាខាខេត្តតាកែវ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(តាកែវ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងប្រតិភូបានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវអាគារថ្មី របស់ ធនាគារជាតិកម្ពុជា ខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិកម្ពុជា បានថ្លែងថា ដោយសារសុខសន្តិភាពនិងស្ថិរភាពនយោបាយយ៉ាងរឹងមាំ សកម្មភាពសេដ្ឋកិច្ចបានរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។ ជាក់ស្តែង នៅថ្ងៃនេះ អគារធនាគារជាតិនៃកម្ពុជា សាខាខេត្តតាកែវ ត្រូវបានកសាងឡើងថ្មីនិងដាក់ឱ្យដំណើរការ ជំនួសឱ្យអគារចាស់ទ្រុឌទ្រោមសល់ពីសម័យបារាំងមក។

សមិទ្ធផលថ្មីនេះនឹងចូលរួមកាន់តែសកម្មថែមទៀត គាំទ្រការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាលើកសោភ័ណភាពខេត្ត។ អគារសាខាថ្មីនេះ នឹងបម្រើជាឃ្លាំងដ៏រឹងមាំសម្រាប់រក្សាទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងនិងសម្រួលចរាចរណ៍សាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

លោកទេសាភិបាល ក៏បានផ្តាំផ្ញើឱ្យ មន្ត្រី បុគ្គលិក សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវ ទាំងអស់ត្រូវបន្ត អនុវត្ត មុខងារ - ភារកិច្ច របស់ខ្លួន ប្រកបដោយ ស្មារតី ទទួលខុសត្រូវខ្ពស់មានភាពស្មោះត្រង់រក្សា ការសម្ងាត់វិជ្ជាជីវៈខិតខំ អភិវឌ្ឍ ខ្លួនឯង និង បន្ត ស្មារតីសាមគ្គី និងសហការគ្នាល្អជាប្រពៃណី ព្រមទាំង ខិតខំ យកចិត្តទុកដាក់បម្រើសេវាជូនឱ្យ មន្ទីរ - អង្គភាព រដ្ឋ ធនាគារ ពាណិជ្ជ និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រកបដោយ ប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងយុត្តិធម៌ បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ផ្តល់​សេវា​ការពារ​ក្តី​ដោយ​ឥត​យក​កម្រៃ នៅ​សាលាដំបូង​ទូទាំង​រាជធានី​ខេត្ត​
ព័ត៌មានជាតិ
ដំណឹងបាត់ក្មេង! បងប្អូនបានឃើញសូមផ្តល់ដំណឹងឲ្យសាច់ញាតិដឹងផង
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ចេញ​សេចក្តីណែនាំ ស្តីពី ករណី​មានការ​រៀបចំ​ពិធីបុណ្យ​អុំទូក នៅតាម​ភូមិ​-​ឃុំ និង​នៅ​ទី​វត្ត​អា​រ៉ា​ម
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ច្រានចោល​នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ​របស់ Facebook ឈ្មោះ Sen Sayana ដែល​បាន​សរសេរ​អំពី​ការព្យាបាល​ជំងឺ​គ្រុន​ឈី​ក​
ព័ត៌មានជាតិ
ព្រឹក​ថ្ងៃ​សុក្រ ទី​៩​តុលាស្អែកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បកស្រាយបំភ្លឺតបទៅនឹងការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី​ ទី​ ចំរើនកុសល ដែលថាកម្លាំងអន្តរាគមន៍គ្មានសិទ្ធិឃាត់យានយន្តល្មើសច្បាប់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី