(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់អាល់កុល និងម៉ាស់ជូនកងទ័ពឈរជើងតាមព្រំដែនដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ចំនួនអាល់កុល៤០កាន និងម៉ាស់២០.០០០បន្ទះ។
កងទ័ពឈរជើងតាមព្រំដែន ក្នុងនោះរួមមាន៖ កងពលធំងអន្តរាគមន៍លេខ៣ ទទួលបានអាល់កុល១៤កាន និងម៉ាស់៦.០០០បន្ទះ, កងពលតូចអន្តរាគមន៍លេខ៩ ទទួលបាន អាល់កុល១០កាន និងម៉ាស់៥.០០០បន្ទះ, កងពលតូចអន្តរាគមន៍លេខ១២៨ ទទួលបាន អាល់កុល១០កាន និងម៉ាស់៥.០០០បន្ទះ, បញ្ជាការដ្ឋានអង្គរក្សប្រចាំព្រះវិហារ ទទួលបានអាល់កុល៣កាន និងម៉ាស់២.០០០បន្ទះ និងវរនគរបាកការពារព្រំដែន៧៩៣ ទទួលបានអាល់កុល៣កាន និងម៉ាស់២.០០០បន្ទះ៕





