សម្ព័ន្ធហិរញ្ញវត្ថុដ៏ធំរបស់កូរ៉េ ​ត្រៀមបង្កើតទីស្នាក់ការកណ្ដាលធនាគានៅកម្ពុជា ​និងយល់ព្រមបញ្ចុះអត្រាការប្រាក់ឥណទាន​ ​សម្រាប់ពលករខ្មែរនៅកូរ៉េ​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កូរ៉េ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូនេះថា ឯកឧត្តម​ ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និងក្រុមការងារ បានជំនួបពិភាក្សាការងារជាមួយប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក​ KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល លើការពង្រឹងកិច្ចសហប្រតិបត្តិការ យោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា។

សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ីក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត ៩សាខា ជាមួយបុគ្គលិកប្រមាណជាង ៦០០នាក់។

ឯកឧត្តម ឡុង​ ឌីម៉ង់ បានថ្លែងអំណរគុណ ដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសន្យាជួយសហការបង្កលក្ខណៈ និងជម្រុញបន្ថែមអស់ពីលទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សំដៅឱ្យមានសុខដុមរមនាសម្រាប់ក្រុមហ៊ុនដែលមានបំណង និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។  

ជាមួយគ្នានេះលោក​ KIM TAE OH ក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តមឯកអគ្គរាជទូត និងសហការី សម្រាប់ការស្វាគមន៍ និងបង្កលក្ខណៈ ដល់រូបលោក និងសហការី ហើយទន្ទឹមនឹងគ្នានេះ សម្ព័ន្ធ DGB Financial Group បានសម្រេចផ្ដល់អំណោយជាម៉ាស់ដល់កម្ពុជាដែលកំពុងមានតម្រូវការ តាមរយៈស្ថានទូត ដោយគិតជាទឹកប្រាក់ចំនួន ១០,០០០ដុល្លាអាមេរិក និងការបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េឱ្យកាន់តែប្រសើរ តបតាមការស្នើរបស់ស្ថានទូតកម្ពុជា។ 

បន្ថែមពីលើនេះ លោកប្រធានក៏បានស្នើដល់ឯកឧត្តមឯកអគ្គរាជទូតដើម្បីជួយសិក្សាណែនាំអំពីទីតាំងដែលគ្រោងនឹងរៀបចំជាទីស្នាក់ការកណ្ដាលរបស់ធនាគានៅកម្ពុជា ក៏ដូចជាជួយណែនាំធនធានមនុស្សដែលមានសមត្ថភាពក្នុងការទទួលកិច្ចការសំខាន់ៗរបស់ធនាគារ DGB Bank នៅកម្ពុជាផងដែរ៕


អត្ថបទដែលជាប់ទាក់ទង
BEST TV: គតិចុងសប្តាហ៍៖ សភាវៈគតិសត្វ សម្រាប់ពិចារណា!
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ រៀបចំសណ្តាប់ធ្នាប់ត្រៀមសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣នៅថ្ងៃស្អែក
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាក អ្នកស្រី ញឹម សុខា តារាសម្តែងវ័យ៥៦ឆ្នាំ កំពុងមានជំងឺប្រចាំកាយ
ព័ត៌មានជាតិ
សារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកបន្តទៀត!
ព័ត៌មានជាតិ
ម្ចាស់ហ្វេសប៊ុ​ក​ផេ​កឈ្មោះ Iman-KH ​ដែលបង្ហោះសារឌឺដងរឿង​ទិញ​ម៉ាស់​ពាក់​ឲ្យមាន់ ត្រូវបញ្ជូនឡើងតុលាការ​
ព័ត៌មានជាតិ
លោក លី ចាន់សុភក្តី បដិសេធចំពោះគណនី Telegram មួយដែលយករូបថតលោកប្រេីប្រាស់ឈ្មោះ ឈរ ផល្លី ក្នុងបំណងទុច្ចរិត ដេីម្បីឆបោ និងក្លែងបន្លំក្នុងបណ្តាញសង្គម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី