កម្មករមួយចំនួននៃក្រុមហ៊ុន ស៊ីនទ្រី បន្តធ្វើកូដកម្មមិនព្រមចេញឡានទៅប្រមូលសំរាមតាមការព្រមព្រៀង រដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ បើតាមសេចក្ដីជូនដំណឹងថ្មីមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានសម្តែងការសោកស្តាយ បន្ទាប់ពីកម្មករក្រុមហ៊ុន ស៉ីនទ្រី បន្ដមិនចេញប្រមូលសំរាមតាមការព្រមព្រៀង។

រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងដូចខាងក្រោម៖

-ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ

-ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទើបបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ

-ទី៣៖ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។

ប៉ុន្ដែជាក់ស្ដែង នៅល្ងាចថ្ងៃទី០៧ ខែតុលា ដដែលកម្មករនិយោជិត ដែលជាអ្នកបើកបរ បានកែប្រែចិត្តមិនព្រមចេញឡានទៅប្រមូលសំរាម តាមការព្រមព្រៀងនោះឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ​ បាននឹងកំពុងចាត់វិធានការ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលសំរាមដែលមានការកកស្ទះនៅរាជធានីភ្នំពេញ ឱ្យអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល ច្រានចោល​នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ​របស់ Facebook ឈ្មោះ Sen Sayana ដែល​បាន​សរសេរ​អំពី​ការព្យាបាល​ជំងឺ​គ្រុន​ឈី​ក​
ព័ត៌មានជាតិ
ព្រឹក​ថ្ងៃ​សុក្រ ទី​៩​តុលាស្អែកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បកស្រាយបំភ្លឺតបទៅនឹងការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី​ ទី​ ចំរើនកុសល ដែលថាកម្លាំងអន្តរាគមន៍គ្មានសិទ្ធិឃាត់យានយន្តល្មើសច្បាប់​
ព័ត៌មានជាតិ
ពិធីសម្ពោធដាក់ឲ្យដំណើរការនូវអាគារថ្មី របស់ធនាគារជាតិកម្ពុជា សាខាខេត្តតាកែវ
ព័ត៌មានជាតិ
ឯកឧត្តម វ៉ី សំណាង អនុញ្ញាតឲ្យក្រុមហ៊ុន TOIC Group Co.Ltd ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ
ព័ត៌មានជាតិ
ស.ស.យ.កខេត្តក្រចេះ ក្រុងពាលីសាងសង់អគារស្នាក់ការ ដើម្បីពង្រឹងការងាររបស់ខ្លួន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី