នាយកដ្ឋានកណ្តាលសន្តិសុខ ចេញលិខិតបដិសេធ អំពីបុគ្គលមិនស្គាល់អត្តសញ្ញាណ ដែលក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាមក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០​នេះ បានចេញលិខិតបដិសេដ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា «នាយកដ្ឋានកណ្តាលសន្តិសុខ បានកត់សម្គាល់ឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណ កំពុងក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាម (Telegram) ដោយអះអាងថាជា នាយទាហានធ្វើការនៅការិយាល័យផែនការ នាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បីទំនាក់ទំនងទៅកាន់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ននានា ក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ»។

នាយដ្ឋានកណ្តាលសន្តិសុខ បានបញ្ជាក់ទៀតថា «អំពើក្លែងបន្លំខាងលើ ធ្វើឲ្យមានការភ័ន្តច្រឡំជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ដែលធ្វើឡើងដោយជនអនាមិក ក្នុងគោលដៅដើម្បីចែកចាយនូវមេរោគកុំព្យូទ័រ។ អាស្រ័យហេតុនេះ នាយកដ្ឋានកណ្តាលសន្តិសុខ សូមគោរព ជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានការប្រុងប្រយ័ត្នចំពោះគណនីតេឡេក្រាម (Telegram) ឈ្មោះ ឌី វិជ្ជា (Dy Vichea) ខាងលើ ហើយសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះការក្លែងបន្លំនេះ»៕ 

អត្ថបទដែលជាប់ទាក់ទង
យុវជន ស.ស.យ.ក. ទូទាំងប្រទេសបានថវិកា ​១២ម៉ឺន៥ពាន់ដុល្លារ ​ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ​មានករណីអ្នកធ្វើចត្តាឡីស័កម្នាក់នៅសណ្ឋាគារ ឡុង លីវ ​លោតពីជាន់ទី៥មក ដោយសារ....​
ព័ត៌មានជាតិ
គ្រឿងញៀនឆ្លងដែនពីថៃចូលមកកម្ពុជា ៥០គីឡូក្រាម ​ត្រូវបានបង្ក្រាប​​នៅចំណុចក្បែរវិមានឈ្នះឈ្នះ​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​
ព័ត៌មានជាតិ
(សូមប្រុងប្រយ័ត្ន)៖ សារបញ្ឆោតចម្លងមេរោគកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!
ព័ត៌មានជាតិ
បិទសណ្ឋាគារ ចម្ប៉ា ពេជ្រ នៅខេត្តក្រចេះ​ មនុស្ស​ចំនួន ៧១​នាក់ ត្រូវ​​បាន​​យក​​សំណាក​ ដើម្បីធ្វើតេស្ដរកកូវិដ-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី