ឯកឧត្តម ជិន ម៉ាលីន៖ អ្វីដែលគួរធ្វើ និងមិនគួរធ្វើ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃនេះ បានអបអរសាទរខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពី អ្វីដែលគួរធ្វើនិងមិនគួរធ្វើ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូនេះ ៖ 

១. គួររួមគ្នាថ្លែងសារ និងធ្វើសកម្មភាពដែលជាប្រយោជន៍ដល់សង្គម ជាពិសេសសារដែលមានន័យជាការអប់រំពលរដ្ឋឱ្យយល់ដឹងពីសិទ្ធិនិងច្បាប់ និងការអនុវត្តសិទ្ធិសេរីភាពត្រឹមត្រូវតាមផ្លូវច្បាប់ ជៀសវាងការអនុវត្តសិទ្ធិដោយបំពាន បះពាល់សិទ្ធិសេរីភាពអ្នកដ៏ទៃ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ដែលអាចនាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់ជាយថាហេតុណាមួយ។

២. មិនគួរឆ្លៀតប្រើប្រាស់ទិវានេះជារបៀបវារៈនយោបាយ ក្នុងការរិះគន់និងបន្តុះបង្អាប់រដ្ឋាភិបាលនិងសមត្ថកិច្ច ដោយថ្លែងសារនយោបាយដែលមានចរិតជាការញុះញង់ បំផ្លើស បំភ្លៃ ខុសពីការពិត និងមានខ្លឹមសារផ្ទុយពីរដ្ឋធម្មនុញ្ញនិងច្បាប់របស់កម្ពុជានោះទេ ដូចជាការដាក់សម្ពាធលើតុលាការដែលជាស្ថាប័នឯករាជ្យ ឱ្យធ្វើការដោះលែង ឬទម្លាក់ចោលបទចោទ ចំពោះជនជាប់ចោទដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការជាដើម។ល។ ទង្វើនិងសកម្មភាពក្នុងការការពារដោយបំពានច្បាប់ ចំពោះជនដែលបានប្រព្រឹត្តល្មើសទៅនឹងច្បាប់បែបនេះ មិនមែនជាកិច្ចគាំពារនិងលើកស្ទួយសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញ វាបាននិងកំពុងលើកទឹកចិត្តមនុស្សឱ្យកាន់តែធ្វើសកម្មភាពបំពានច្បាប់ ដោយមិនមានការញញើត ខ្លាចរអា និងរៀងចាល ហើយដែលនេះអាចបង្កជាហានិភ័យធ្ងន់ធ្ងដល់សង្គម៕

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: ​ផ្អាកអាជីវកម្មអាហារដ្ឋាន ​១កន្លែង ក្នុងក្រុងកំពង់ចាម ​និងត្រូវធ្វើចត្តាឡីស័កអ្នកពាក់​ព័ន្ធទាំងអស់
ព័ត៌មានជាតិ
ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានប្រកាសឱ្យអ្នកអភិវឌ្ឍកម្មវិធីឈប់ប្រើប្រាស់កូដរបស់ក្រុមហ៊ុន X-Mode
ព័ត៌មានជាតិ
អន្តរក្រសួង បង្កើតក្រុមការងារពិនិត្យ ​និងដាក់បញ្ជូលវិធានការអនាម័យ និងបរិស្ថាន​ ក្នុងគោលនយោបាយភូមិ ឃុំ ​មានសុវត្ថិភាព
ព័ត៌មានជាតិ
ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ តម្កល់ក្នុងព្រះវិហារ ​នាវត្តលង្កាព្រះកុសុមរាម ​សម្រាប់បើកជូនប្រជានុរាស្រ្តកម្ពុជាគោរពបូជា​
ព័ត៌មានជាតិ
លិខិតមិត្តអ្នកអាន៖ «សិទ្ធិមនុស្ស» ក្នុងបបូរមាត់អ្នករើសអើងពូជសាសន៍!
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រោស​ព្រះរាជទាន ១​លាន​ដុល្លារ ជូន​រាជរដ្ឋាភិបាល សម្រាប់​ចូលរួមចំណែក​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីត​-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី