លិខិតមិត្តអ្នកអាន៖ «សិទ្ធិមនុស្ស» ក្នុងបបូរមាត់អ្នករើសអើងពូជសាសន៍!​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ ថ្ងៃនេះ ១០ធ្នូ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ ប្រជាជនកម្ពុជា ចូលរួមជាមួយពិភពលោក លើកតម្កើងគុណតម្លៃ សិទ្ធិមនុស្ស ជាសកលនេះ។ គ្រប់កាលៈទេសៈ មូលដ្ឋានសិទ្ធិមនុស្សដែលសំខាន់បំផុតគឺ សិទ្ធិរស់រានមានជីវិត ហើយស្ថិតក្នុងបរិបទនៃកូវីដ១៩ ការការពារសុខុមាលភាពប្រជាជន ឲ្យរួចផុតពីការយាយីរាតត្បាតពីជំងឺដ៏កាចសាហាវនេះ គឺជាអាទិភាពរបស់ រដ្ឋាភិបាល និងប្រជាជននៃប្រទេសនីមួយៗ។ ដរាបណាសុខភាពល្អប្រសើរ នោះសិទ្ធិជាមូលដ្ឋានដទៃទៀត នឹងកាន់តែល្អប្រសើរជាបន្តបន្ទាប់ រួមមានទាំង សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច វប្បធម៌ និងសង្គម។

កម្ពុជាឆ្នាំសូន្យ ក្រោមស្នាដៃនៃការដឹកនាំរបស់ ប៉ុល ពត ដែលជាបុគ្គលពោរពេញដោយគំនុំ ការរើសអើងពូជសាសន៍ ការបែងចែកវណ្ណៈសង្គម និងការសងសឹក នៅតែជាមេរៀនសម្រាប់កម្ពុជា និងពិភពលោក។ ក្នុងរបប ប៉ុល ពត គឺហ៊ុំព័ទ្ធដោយវប្បធម៌នៃការរើសអើងពូជសាសន៍ ដែលបង្កើតនូវអំពើព្រៃផ្សៃ និងការកាប់សម្លាប់គ្នាទូទាំងប្រទេស ហើយធ្វើឲ្យមនុស្សជាង៣លាននាក់បានស្លាប់យ៉ាងអមនុស្សធម៌។ ប្រជាជនដទៃទៀត រងទុក្ខខ្លោចផ្សារទាំងខាងផ្លូវចិត្ត និងជំងឺបាក់ស្បាត។ នេះមិនទាន់គិតដល់មរតកសង្គ្រាមនិងភាពខ្លោចផ្សា ក្នុងដំណាក់កាលនៃការទម្លាក់គ្រាប់បែក ក្នុងទសវត្សរ៍ឆ្នាំ១៩៧០នោះផង។ 

ឥឡូវនេះ ស្រមោលរើសអើងពូជសាសន៍បែប ប៉ុល ពត ហាក់បន្តចូលសន្ថិតក្នុងខ្លួនអ្នកនយោបាយខ្មែរខ្លះ ជាពិសេស គឺចេញពីបបូរមាត់ ទណ្ឌិត សម រង្ស៊ី តែម្តង។ អ្នកនយោបាយរូបនេះតែងតែប្រើប្រាស់វោហាសាស្ត្រស្រដៀងគ្នានឹង ប៉ុល ពត ក្នុងរបៀបវារៈនយោបាយរបស់គេ។ ខ្មែរជាច្រើនដែលបានរៀនសូត្រនៅបរទេស គឺល្អសម្រាប់ជាតិមាតុភូមិ។ ប៉ុន្តែ អភ័ព្វកម្ពុជា ដែលមានខ្មែរដូចជាក្រុម ប៉ុល ពត និង សម រង្ស៊ី ដែលមានផ្នត់គំនិតព្រៃផ្សៃ និងចិញ្ចឹមចិត្តសងសឹកគ្មានទីបំផុត។ 

លោក កែម ឡី ធ្លាប់និយាយកាលនៅរស់ថា៖ «សម រង្ស៊ី ផ្តាច់ការ ព្រៃផ្សៃ»។ សម្តីនេះ គឺពិត។ ប៉ុល ពត និង សម រង្ស៊ី មានមនោគមន៍វិជ្ជានយោបាយបំផុសកំហឹងនិងរើសអើងពូជសាសន៍ស្រដៀងគ្នា។ យើងអាចឆ្លុះបញ្ចាំងបាន។ សម រង្ស៊ី តែងចាត់ទុក «ខ្មែរ ដែលមិនស្របខ្លួនគឺជា យួន» ដូចដែល ប៉ុល ពត បណ្តុះនូវពាក្យថា «ក្បាលយួនខ្លួនខ្មែរ» ហើយ ប៉ុល ពត យកខ្មែរទាំងនោះសម្លាប់ចោល។ សម រង្ស៊ី និយមប្រើពាក្យ «អាយ៉ង និង កញ្ជះ» ដែលជាការប្រមាថតម្លៃមនុស្ស។ ប៉ុល ពត បានចាប់ខ្លួនខ្មែរដែលហៅថា «អាយ៉ងយួន» យកទៅសម្លាប់ចោល។ ប៉ុល ពត ប្រើពាក្យ «ចៃសង្គម» សំដៅទៅមនុស្សដែលត្រូវបានចាត់ទុកថាជាខ្មាំង ខណៈ សម រង្ស៊ី ប្រើពាក្យ «អំពិលអំពែក» សំដៅទៅបក្សនយោបាយតូចៗ ប្រៀបទៅជា «សត្វ»។ នេះជាការប្រមាថ សិទ្ធិមនុស្ស។ សម រង្ស៊ី ប្រើពាក្យជាច្រើនទៀត ដែលជាការបែងបែក បំបែកបំបាក់ បង្កើតនូវអង្គបដិបក្ខ និងទំនាស់សង្គម។ អ្វីដែលមិនទាន់ឃើញគ្រោះថ្នាក់ គឺដោយសារតែ សម រង្ស៊ី គ្មានឱកាសប្រែក្លាយពាក្យអុជរាលរបស់ខ្លួន ឲ្យទៅជាសកម្មភាពអនុវត្តប៉ុណ្ណោះ។ 

«សិទ្ធិមនុស្ស» កើតឡើងពីការទទួលស្គាល់តម្លៃមនុស្ស ការគោរពតម្លៃមនុស្ស ស្នាដៃមនុស្ស និងការគោរពដល់សិទ្ធិអ្នកដទៃទៅវិញទៅមក។ ផ្ទុយទៅវិញ សិទ្ធិមនុស្ស ក្នុងបបូរមាត់ជនរើសអើងពូជសាសន៍គឺ គ្រោះថ្នាក់ ពីព្រោះនាំដល់ការប្រមាថ ស្អប់ កំហឹង គុំគួន និងសងសឹក។ មនុស្សម្នាក់មិនអាចតាំងខ្លួនជាអ្នកលើកតម្កើង សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានឡើយ នៅពេលអណ្តាតគេ ពេញដោយគំនុំ និងចិត្តហិង្សា។ ជាបាបកម្ម ប៉ុល ពត បានស្លាប់ទៅហើយ ហើយក៏ជាបណ្តាសារដែលមនុស្សដូចជាទណ្ឌិត សម រង្ស៊ី ខ្ចាត់ព្រាត់ លែងមានឱកាសអនុវត្តដូច ប៉ុល ពត នូវនយោបាយសងសឹករបស់ខ្លួន ហើយនឹងគ្មានឱកាសជារៀងរហូត។

ប្រជាជនកម្ពុជា មានភ័ព្វសំណាង ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំងដឹកនាំប្រទេសជាតិ ទប់ស្កាត់បានគ្រប់កាលៈទេសៈ នូវផ្កាភ្លើងគ្រប់ទម្រង់ដែលប៉ុនប៉ងបង្ករគ្រោះថ្នាក់ដល់សង្គម ទាំងបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងទាំងជំងឺរាតត្បាតសកលកូវីដ១៩។ តម្លៃនៃសុខភាព ពិតជាសំខាន់ ហើយជាស្នូលនៃសិទ្ធិរស់រានមានជីវិត និងសិទ្ធិមនុស្ស។ ជីវិតកាន់តែស្រស់ថ្លា ហើយជីវភាពប្រជាជនកាន់រីកចម្រើន នៅពេលប្រទេសជាតិមួយមាន «សន្តិភាព» យូរអង្វែង៕ ដោយ៖ គន្ធា

អត្ថបទដែលជាប់ទាក់ទង
ចាប់ថ្ងៃទី១១ធ្នូតទៅ! ចុចលេខកូដUSSD *១២០០# ដើម្បីផ្ដាច់គម្រោងនានា
ព័ត៌មានជាតិ
BEST TV: ជម្លោះគ្រួសារ២ ផ្អើលពេញ Facebook
ព័ត៌មានជាតិ
BREAKING NEWS: ​ផ្អាកអាជីវកម្មអាហារដ្ឋាន ​១កន្លែង ក្នុងក្រុងកំពង់ចាម ​និងត្រូវធ្វើចត្តាឡីស័កអ្នកពាក់​ព័ន្ធទាំងអស់
ព័ត៌មានជាតិ
ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានប្រកាសឱ្យអ្នកអភិវឌ្ឍកម្មវិធីឈប់ប្រើប្រាស់កូដរបស់ក្រុមហ៊ុន X-Mode
ព័ត៌មានជាតិ
អន្តរក្រសួង បង្កើតក្រុមការងារពិនិត្យ ​និងដាក់បញ្ជូលវិធានការអនាម័យ និងបរិស្ថាន​ ក្នុងគោលនយោបាយភូមិ ឃុំ ​មានសុវត្ថិភាព
ព័ត៌មានជាតិ
ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ តម្កល់ក្នុងព្រះវិហារ ​នាវត្តលង្កាព្រះកុសុមរាម ​សម្រាប់បើកជូនប្រជានុរាស្រ្តកម្ពុជាគោរពបូជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី