(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២០ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ យាងនាំយកនូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចំនួន ៥,០០០ ដុល្លារសហរដ្ឋអាមេរិក ថ្វាយ សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ដើម្បីកសាងព្រះបរមបុស្បុកតម្កល់ព្រះអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្កល់ក្នុងព្រះវិហារ សម្រាប់បើកជូនជាសាធារណៈដល់កូនចៅប្រជានុរាស្រ្តកម្ពុជា គោរពបូជា នាវត្តលង្កាព្រះកុសុមរាម៕




