BREAKING NEWS: ​ផ្អាកអាជីវកម្មអាហារដ្ឋាន ​១កន្លែង ក្នុងក្រុងកំពង់ចាម ​និងត្រូវធ្វើចត្តាឡីស័កអ្នកពាក់​ព័ន្ធទាំងអស់​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ចាម)៖ តាមសេចក្តីរាយការណ៍នៅទំព័រហ្វេសប៊ុកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី១០ ខែធ្នូនេះ​បានឲ្យដឹងពីសេចក្ដីជូនដំណឹង របស់សាលាក្រុងកំពង់ចាម ស្ដីពីការផ្អាកបណ្ដោះអាសន្នអាហារដ្ឋាន ១កន្លែង យីហោ តា មឿន លក់បបរស ដែលមានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់កំពង់ចាម ចាប់ពីថ្ងៃ១០ ធ្នូ ឆ្នាំ២០២០នេះតទៅ។  

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម មានប្រសាសន៍ថា កាលពីនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង របស់អធិការដ្ឋាននគរបាល ក្រុងកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ របស់មន្ទីរសុខាភិបាល ខេត្តកំពង់ចាម ចុះស្រាវជ្រាវត្រួតពិនិត្យអាហារដ្ឋានមួយកន្លែង យីហោ តាមឿន បបរស មានម្ចាស់ឈ្មោះ ហ៊ី ណារុំ ភេទស្រី មានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយសង្ស័យថា ទីតាំងនេះ ជាទីតាំងមួយ ដែលពាក់ព័ន្ធប៉ះពាល់ដោយសារ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលបានទៅហាង Zando នៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ហើយបានចូលមកហូបបបរស កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨ និង០០នាទី។ 

ដូច្នេះ ដើម្បីចូលរួមការពារ នៃការរីករាលដាល ក្នុងសហគមន៍ នៃជម្ងឺកូវីដ ១៩ ម្ចាស់អាហារដ្ឋានខាងលើ ត្រូវផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយនោះ ម្ចាស់អាហារដ្ឋាន និងអ្នកពាក់​ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័ក ទៅតាមណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលក្រុងកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលទៅពិសារ នៅអាហារដ្ឋាន តា មឿន លក់បបរស ក្នុងចន្លោះនោះ ត្រូវស្ម័គ្រចិត្តទៅពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ដោយខ្លួនឯងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងឯកឧត្ដម លី រស្មី ជាអនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិត ថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ថ្លែងអំណរព្រះគុណចំពោះ ព្រះរាជទានថវិកា១លានដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ជូនដំណឹងអំពីទីតាំងសម្រាប់យកសំណាកលើកទី៣ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ព័ត៌មានជាតិ
អង្គភាពស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ ចុះMOU លើគម្រោង សមាហរណកម្មកណ្តុរហិតមីន
ព័ត៌មានជាតិ
ចាប់ថ្ងៃទី១១ធ្នូតទៅ! ចុចលេខកូដUSSD *១២០០# ដើម្បីផ្ដាច់គម្រោងនានា
ព័ត៌មានជាតិ
BEST TV: ជម្លោះគ្រួសារ២ ផ្អើលពេញ Facebook
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី