(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូនេះថា ក្នុង១ឆ្នាំៗ មានករណីរកឃើញថ្មី ចំនួនប្រមាណ ៦០នាក់។ បច្ចុប្បន្ននេះ មានកុមារចំនួន ៤២៣នាក់ កំពុងទទួលបានការព្យាបាល និងថែទាំសុខភាពជាប្រចាំ។
មន្ទីរពេទ្យគន្ធបុប្ផាបានបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទ១ (type 1diabetes) នៅលើកុមារ ទាមទារនូវការព្យាបាលដោយចាក់អ័រម៉ូនអាំងស៊ុយលីន និងថែទាំអស់មួយជីវិត។ មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមព្យាបាល និងថែទាំកុមារមានជំងឺទឹកនោមផ្អែមប្រភេទ១នេះ តាំងពីឆ្នាំ១៩៩៧។ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕





